ខែមករា 24, 2012 at 7:08 ព្រឹក បញ្ចេញមតិ

គ្រោះថ្នាក់ចរាចរណ៍យប់មិញ ជិតផ្ទះខ្ញុំ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងកាលពីយប់មិញ នៅជិតផ្ទះខ្ញុំម្តុំវត្តទួលទំពូង វេលាម៉ោង ១១កន្លះ បង្កដោយរថយន្ត មួយគ្រឿងម៉ាក SUZUKI សេរីខ្ពស់មួយគ្រឿង បានបើកទៅបុកម៉ូតូមួយគ្រឿងម៉ាកសូនិច ជិះគ្នាពីរនាក់ ស្រីមួយប្រុសមួយ ធ្វើអោយអ្នក ជិះរងរបួសធ្ងន់ទាំងពីរ ដោយឡែកឡានបង្កបានបន្តទៅបុកឡានចតនៅស្ងៀមពីរគ្រឿងទៀតម៉ាក CRVនិងកាមេរី៩៣ មុនពេលដាច់ កង់មុខខាងស្តាំបោលទៀតលែងរួច។ក្រោយហេតុការណ៌ដែលលាន់ស្នូរគួរអោយតក់ស្លុតទាំងកណ្តាលរាត្រីនោះ គេឃើញនារី៣នាក់ ដែលមានវ័យចន្លោះពី១៩ទៅ២៥ឆ្នាំ និងដូចជាមានក្លិនសុរាតិចៗផងនោះ បានចុះពីលើឡាន ដោយមិនមានរងរបួសអ្វីសោះ ព្រោះបាន ពោងឡានជួយការពារ ។ហើយភ្លាមៗនារីម្នាក់ក្នុងចំណោម៣នាក់បានទាញទូរស័ព្ទតេទៅខ្សែម្ខាងទៀត ដែលអះអាងថាជាប្តី ដោយស្រែក យំថា គេជិះម៉ូតូមកបុកឡានគាត់ខូចខ្ទេចអស់ទៅហើយ ហើយគេព័ទ្ធជិតអស់ទៀត ឆាប់មកជួយផង…។ សំដីរបស់នារីដែលមានរូបសម្រស់ស្រស់ល្អតែមានចិត្តអត់ល្អនេះ បានធ្វើអោយប្រជាពលរដ្ឋនៅកន្លែងកើតហេតុជ្រិញគ្រប់គ្នា ព្រោះជិះ បុកគេហើយ បែរមកយំស្រែកថាគេបុកទៅវិញ។ និយាយពីខ្សែម្ខាងទៀតដែលអះអាងថាជាប្តីដោយនារីអ្នកបង្កនោះ ដំបូងឡើយហាក់ ដូចជាមិនចង់មកទេ ប៉ុន្តែដោយនារីរូបនោះយំផងស្រែកផងពីរបីដងទើបដាច់ចិត្តមក។ ហើយភ្លេចៗខ្លួនបុរសម្នាក់ តឺនុយយ៉ាងស្អាតវ័យ ប្រមាណ៤០ ដែលស្រវឹងឈរទប់ខ្លួនមិនចង់ហ្នឹងផង ដែលក្រោយមកបានដឹងថាជិះរថយន្ត ​LUXUS RX 300 នោះ បានមកប្រាកដខ្លួន ក្នុងហ្វូងមនុស្សស្របពេលដែលនារីបង្កហៅថា …បងៗ​…។វត្តមានរបស់បុរសខាងលើនេះ ជាមួយនឹងសម្តីនិយាយខ្លំាងៗ កាយវិការាង ច្រង៉េងច្រង៉ាងរបៀបអ្នកស្រវឹងនេះ ដំបូងឡើយត្រូវបានគេយល់ថា មកកាងការពារជនបង្ក តែគួរអោយសរសើរ ព្រោះគាត់មិនបានកាន់ ជើងទេ ដោយគាត់បាននិយាយខ្លាំងៗថា ”ឡានខុសហើយ ប៉ូលីសឆាប់ស្ទូចឡានយកទៅខណ្ឌភ្លាម ហើយចាប់វាដាក់គុកទៀត អោយ វារាង កុំអាង…ហើយកុំអោយមានការសម្រុះសម្រួលអោយសោះ ខ្ញុំអត់ចូលចិត្តទេ ធ្វើរបៀបហ្នឹង…យើងត្រូវរៀបសង្គមយើងអោយល្អ ពីពេលនេះទៅ ទៅឆាប់ស្ទូចភ្លាម…”។ទង្វើរបស់បុរសខាងលើ ត្រូវបានមហាជននៅកន្លែងកើតហេតុស្វាគមន៌ ប៉ុន្តែអ្នកខ្លះក៏មានក្តីបារម្ភដែរ ខណៈអុំស្រីម្នាក់បាននិយាយថា ”ប្តីប្រពន្ធគេ គេធ្វើជានិយាយចឹងមុខយើងទេ តែចេញផុត គឺផុតហើយ…”។អុំស្រីម្នាក់នេះនិយាយដូចជា ត្រូវ និងគួរអោយពិចារណាដែរ តែសង្ឃឹមថាវាមិនដូច្នេះទៅចុះ ពោលគឺយុត្តិធម៌នឹងមិនបាត់បង់សម្រាប់អ្នករងគ្រោះទេ។

និយាយពីអ្នករងគ្រោះវិញ ក្រោយដឹកទៅមន្ទីរពេទ្យបាត់ មានយុវជនម្នាក់ស្ថិតក្នុង ទឹកមុខស្រពាប់ស្រពោន ដែលអះអាងថា ជាប្អូនរបស់អ្នករងគ្រោះនោះ បានមកអង្វអ្នក បង្កអោយដាក់ចិត្តដាក់កាយជួយចេញសំណង ដោយហេតុថាខ្លួនអត់លុយសម្រាប់ ព្យាបាល បងទេ…។ នេះមិនដឹងថាយុវជននេះយល់ពីច្បាប់រឺអត់ រឺក៏យល់ដែរ តែមិនមាន ក្តីរំពឹងលើវានោះទេ ទើបមកអង្វអ្នកបង្កហេតុអោយដាក់ ទានសំណងមកខ្លួនទៅវិញ។ ហ៊ឺ…ស្រុកអាឡេវអើយស្រុកអាឡេវ អយុត្តិធម៌លើដងផ្លូវបែបនេះគួរតែលុបបំបាត់ហើយ ហើយអ្នកបើកបរ ភាគច្រើនដែលជិះឡានថ្លៃតែចរិតអត់ថ្លៃដូចឡាននោះ គួរតែចេះគិតផង កូនគេកូនយើង ប្អូនគេប្អូនយើង សាច់ញាតិគេសាច់ញាតិយើង សុទ្ធតែត្រូវការរស់ដូចគ្នា។ដូច្នេះគប្បីល្បងគិតអំពីតម្លៃជិវិតមនុស្សម្នាក់ៗ​ផងនិងស្រមៃថា វាឈឺចាប់ប៉ុណ្ណាបើរឿងអយុត្តិធម៌កើតមានលើ ខ្លួនឯងនោះ។ សំណងជាលុយ ដែលមិនមានដល់តុលាការដូចពេលកន្លងមកជាច្រើនករណីនោះ បានត្រឹមតែព្យាបាលរបួសកាយ ប៉ណ្ណោះថែមទាំងមិនបានដូចដើមថែមទៀត។ដោយឡែកផ្លូវចិត្តនៅតែរបួសដល់ថ្ងៃស្លាប់ ក៏ព្រោះតែទទួលបានភាពអយុត្តិធម៌លើដង ផ្លូវនេះ។ ហើយអ្នកបើកបរដែលមិនចង់ទទួលខុសត្រូវនូវទង្វើរបស់ខ្លួន ដូចស្រីស្អាតខាងលើ គួរតែប្រុងប្រយ័ត្ន និងតាំងចិត្ត ចៀសវាងកុំ អោយកើតមានរឿងបែបនេះទៅ នោះខ្មែរនឹងសុខសុវត្ថិភាពទាំងអស់គ្នាបាត់ទៅហើយ…។

ខែ​កុម្ភៈ 1, 2011 at 4:08 ព្រឹក បញ្ចេញមតិ

ឆ្នាំ២០១០ ពលរដ្ធស្លូតត្រង់ខ្មែរ ១៦នាក់ត្រូវស្លាប់ដោយស្នាដៃទាហានសៀម

យោងតាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១០ របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បានឲ្យ​ដឹង​ថា ទាហាន​ថៃ​បាន​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៥ ​ករណី ហើយ​ក្នុង​មាន​មនុស្ស​ស្លាប់​ចំនួន ១៦ ​នាក់។

របាយការណ៍​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​​ទាំង​នោះ​រង​គ្រោះ ដោយសារ​តែ​ពួកគេ​បាន​ចូល​ទៅ​ស៊ី​ឈ្នួល​ដឹក​ឈើ និង​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ទឹក​ដី​ថៃ និង​មួយ​ចំនួន​ទៀត​ចូល​ទៅ​ទឹក​ដី​ថៃ ធ្វើ​ជា​កម្មករ ដែល​គេ​ចូល​ទៅ​ពេល​ព្រឹក​ចេញ​មក​ទឹក​ដី​ខ្មែរ​វិញ​ពេល​ល្ងាច ហើយ​ពួកគេ​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចោទ​ថា បាន​ចូល​ទឹក​ដី​ថៃ​ខុស​ច្បាប់។

របាយការណ៍​ដដែល​បាន​បន្ត​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ខ្មែរ​ទាំង​នោះ​ក៏​ត្រូវ​បាន​ថៃ​ចាប់​ដុត​ទាំង​រស់ ​ផង​ដែរ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​ថៃ​មិន​ទាន់​បាន​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ឡើយ។

របាយការណ៍​នេះ​ក៏​បាន​សរសេរ​ដែរ​ថា ថៃ​បាន​ប្រើ​អាវុធ​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​កើត​មាន​ក្រោយ​ថ្ងៃ​ទី​ ១៥ ខែ​កក្កដា ឆ្នាំ​ ២០០៨ ​មក ដែល​សរុប​ទាំង​អស់​មាន ២៩ ​នាក់ ដែល​ទាហាន​ថៃ​បាន​បាញ់​សម្លាប់៕

ដកស្រង់ពី​http://www.healthcambodia.org

ខែមករា 14, 2011 at 3:58 ល្ងាច បញ្ចេញមតិ

អាមេរិកស្មានថាសប្បាយ…!

និយាយពីអាមេរិក ជឿថាអ្នកណាក៏ស្គាល់ដែរ គឺវាជាទឹកដីនៃប្រទេសមហាអំណាច

ហើយក៏ជឿទៀតថាមានមនុស្សភាគច្រើនចង់ទៅចង់ស្គាល់ ពិសេសបងប្អូនយើងតាមស្រុកតាមភូមិ និងរាជធានីយើងមួយចំនួនធំក៏ដូចគ្នាដែរ ឲតែឭអាមេរិក បោលចូលហើយ អស់អីអស់ទៅឲតែបានកូនទៅអាមេរិក…។ប៉ុន្តែក៏មិនមែនអ្នកណាក៏អាចទៅបាននោះទេ

ព្រោះវាជាដែនដីដ៏ឆ្ងាយមួយពីប្រទេសរបស់យើង។ដូច្នេះវាត្រូវការលុយច្រើន សម្រាប់ចំណាយផ្សេងៗ រួមទាំងសំណាងផងដែរ។ ប៉ុន្តែខ្ញុំ ចាត់ថាមនុស្សសំណាងម្នាក់ដែរ ដែលបានទៅជាន់ទឹកដីមហាអំណាចមួយនេះ ថែមទាំងមិនចំណាយច្រើនទៀត។តែទោះជាយ៉ាងណាក៏ដោយ ដំណើរទៅកាន់ប្រទេសមហាអំណាចលើកនេះរបស់ខ្ញុំ ហាក់ដូចជាមិនទទួលបានការសប្បាយទាល់តែសោះ ព្រោះតែខ្ញុំទៅតំបន់ជនបទ​ ដែលមើលទៅហាក់ដូចជា មិនខុសអីនឹងប្រទេសរបស់យើងនោះឡើយ

ហើយថែមទាំងមានរយៈពេលខ្លីថែមទៀត គឺទៅភ្លាមមកភ្លែតវិញតែម្តង។រីឯមធ្យោបាយធ្វើដំណើរ

វិញរិតតែអស្ចារ្យទៅទៀត គឺមិនបានជិះយន្តហោះនាំតែចំណាយច្រើន និងខ្លាចធ្លាក់គ្រោះថ្នាក់ដល់ជីវិត

នោះទេ គឺញ៉ុមជិះត្រឹមតែម៉ូតូឌុបប៉ុណ្ណោះ…។តាមពិតទៅញ៉ុមយល់សប្តិទេ គឺយល់សប្តិ

ជិះម៉ូតូឌុបទៅអាមេរិក…ហាហា ភ្ញាក់ពីដេកវិញខ្ញុំអង្គុយសើចហួសចិត្តតែម្នាក់ឯង

ខែមករា 14, 2011 at 3:47 ល្ងាច មតិ 17

នរណាបានទស្សនាភាពយន្តកូរ៉េរឿង”លោកប៉ាទាំងបី” ខ្លះ…?

ទាំងអស់គ្នា មាននរណាបានទស្សនាភាពយន្តកូរ៉េ រឿង”លោកប៉ាទាំងបី” ខ្លះ…? ខ្ញុំមិនមែនជាអ្នកនិយមទស្សនារឿងទាំងនោះទេ តែខ្ញុំទើបតែបានមើលរឿងខាងលើកាលពីយប់មិញប៉ុណ្ណោះ តែប៉ះចំភាគបពា្ចប់ល្មម។ ខ្ញុំគិតថាសាច់រឿងល្អ ប៉ុន្តែអ្នកនិពន្ធផ្តល់ការអប់រំខុស ចុងបញ្ចប់នៃសាច់រឿង…បើទាំងអស់គ្នានរណាម្នាក់បានទស្សនា មានទស្សនៈបែបណាដែរ…?

ខែ​មីនា 27, 2010 at 2:08 ព្រឹក មតិ 4

របស់ឆ្ងាញ់ស្រុកស្រែ

ភ្លក្សសាកទៅមើល រស់ជាតិយ៉ាងម៉េចប្រាប់ផង…

ខែ​មីនា 17, 2010 at 8:57 ព្រឹក មតិ 15

ប្រវត្តិនៃប្រពៃណី “ប្រុសដណ្តឹងស្រី”

កំណើតនៃប្រពៃណី”ប្រុសដណ្តឹងស្រី” បានកើតមាន ក៏ដូចជាផ្លាស់ប្តូរ ក្រោយកំណើតនៃរមណីយដ្ឋានប្រវត្តិសាស្រ្តមួយខាងលើនេះ ទាំងអស់គ្នាដឹងទេថាវាឈ្មោះអី? និងមានប្រវត្តិយ៉ាងដូចម្តេច? ខ្ញុំនឹងផ្តល់ចំលើយជាក្រោយ អំពីប្រវត្តិពិតនៃរមណីយដ្ឋាននេះ ជាការចែករំលែងចំណេះដឹង សម្រាប់អ្នកមិនទាន់បានដឹង…។

ខែ​កុម្ភៈ 24, 2010 at 8:56 ព្រឹក មតិ ១

វីនស្តុន ឆឺចឈីល នាយករដ្ឋមន្រ្តីអង់គ្លេស ដែលបានឈរជើងយ៉ាងរឹងមាំ និងក្លាហានទប់ទល់នឹងកម្លាំងណាស៊ី

ប្រវត្តិខ្លះៗ និងខ្លីៗ

១៨៧៤ៈ កើតថ្ងៃទី៣០ វិច្ឆិកា ក្នុងប្រទេសអង់គ្លេស

១៩០១ៈ ចូលក្នុងសភា

១៩០៨ៈ រៀបការ

១៩១១-១៥ៈ បម្រើការក្នុងជួរកងទ័ព

១៩៣៩-៤០ៈ បម្រើការក្នុងជួរកងទ័ព

១៩៤០-៤៥ៈ នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស

១៩៥១-៥៥ៈ នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស

១៩៥២ៈ ទទួលរង្វាន់ណូបែលខាងអក្សរសាស្ត្រ

១៩៦៤ៈ ចូលនិវត្តន៍

១៩៦៥ៈ ស្លាប់

សម្តី

១.យើងរៀបចំផ្ទះរបស់យើង ក្រោយមកវានឹងរៀបចំយើងវិញ។

២.សេចក្តីក្លាហានត្រូវបានគេចាត់ទុកជាគុណសម្បត្តិដំបូងគេបង្អស់របស់មនុស្ស ព្រោះវាធានាដល់

គុណសម្បត្តិផ្សេងទៀតទាំងអស់

៣.ជាកំហុសមួយដែលមនុស្សម្នាក់មើលទៅមុខឆ្ងាយពេក។ ក្នុងខ្សែជីវិតមានចំណុចតែមួយគត់ដែល

អាចដោះស្រាយនៅពេលតែមួយដូចគ្នា។

ខែ​កុម្ភៈ 24, 2010 at 7:54 ព្រឹក បញ្ចេញមតិ

ម៉ៅ សេទុង រដ្ឋបុរសបដិវត្តន៍ ដែលទទួលខុសត្រូវក្នុងការបង្កើតសាធារណរដ្ឋប្រជាមានិតចិន…

ប្រវត្តិខ្លះៗ និងខ្លីៗ

១៨៩៣ កើតថ្ងៃទី២៦ ធ្នូ នៅខេតហូណាន

១៩២១ៈ ចូលរួមសន្និបាទបក្សកុម្មុយនិស្តចិនលើកដំបូង

១៩៣៤ៈ​ ចាប់ផ្តើមមហាដំណើរ

១៩៤៩ៈ ប្រកាសសាធារណរដ្ឋប្រជាមានិតចិន និងក្លាយជាមេដឹកនាំប្រទេស

១៩៥៨ៈ បង្កើតយុទ្ធនាការមហាលោតផ្លោះ មហាអស្ចារ្យ

១៩៦៦ៈ ចាប់ផ្តើមបដិវត្តន៍វប្បធម៌

១៩៧២ៈ ជួបនិចសុននៅប៉េកាំង

១៩៧៦ៈ ស្លាប់ដោយគាំងបេះដូង

សម្តី

១.ការទុកអោយបុបា្ផមួយរយទងរីក និងថ្នាលគំនិតមួយរយដុះដាលប្រជែងគ្នា ជាគោលនយោបាយសម្រាប់ជម្រុញការ​អភិវឌ្ឍវិស័យសិល្បៈ និងវិទ្យាសាស្រ្ត ព្រមទាំងវប្បធម៌សង្គមនិយមចំរុងចំរើនមួយលើទឹកដីរបស់យើង។

ខែ​កុម្ភៈ 24, 2010 at 7:16 ព្រឹក បញ្ចេញមតិ

មហាត្មះ គន្ធី មេដឹកនាំអហិង្សា និងសាសនាឥណ្ឌា…

ប្រវត្តិខ្លះៗ និងខ្លីៗ

១៨៦៩ៈ ចាប់កំណើតក្នុងទីប្រជុំជនព័របាន់ដា ដ៏តូចមួយស្ថិតនៅឆ្នេរខាងលិចឥណ្ឌា។ លោកជាកូនពៅ

ក្នុងចំណោមកូន៤នាក់របស់លោក ការ៉ាមចាន់ គន្ធី ជាមន្រ្តីរដ្ឋាភិបាលដ៏ល្បីល្បាញម្នាក់នៅក្នុងខេត្ត។ គាត់ចូល

ចិត្តលេងកីឡាតិចតួចជាមួយមិត្តរួមថ្នាក់របស់គាត់ ដូចជាកីឡាបាល់ទាត់ជាដើម តែនិយមធ្វើដំណើរដោយថ្មើជើងឆ្ងាយៗ ដែលជាចំណូលចិត្តអស់មួយជីវិតរបស់គាត់។

១៨៩១ៈ បានប្រឡងចេញពីសាលាច្បាប់ និងបានការអនុញ្ញាតអោយចូលធ្វើការនៅតុលាការជាន់ខ្ពស់ក្នុងទីក្រុងឡុងដ៍

១៩១៣ៈ ព្យាយាមទាមទារសិទ្ធិរបស់ប្រជាជនឥណ្ឌា

១៩៤៨ៈ មហាត្មះ គន្ធី លែងមានលើលោកទៀតហើយ

សម្តី

១.ភាពមានតែមួយ ជាច្បាប់ធម្មជាតិ។ចូរសំឡឹងមើលលក្ខណៈផ្តាច់មុខ នៃការរះរបស់ព្រះអាទិត្យ។

ភាពតែមួយក្នុងជីវភាពរស់នៅ គឹចាំបាច់ត្រូវធ្វើអោយជីវិតពោរពេញដោយភាពរីករាយ និងក្លៀវក្លាឡើង។

២.ការបណ្តែតបណ្តោយតាមចំណូលចិត្តរបស់ខ្លួនតែងមានព្រំដែន តែគ្មានទេការអត់ធ្មត់ទប់ចិត្តខ្លួនឯង។

៣.អហិង្សាជាខដំបូងនៃជំនឿរបស់ខ្ញុំ។ វាក៏ជាខចុងក្រោយនៃគោលការណ៍របស់ខ្ញុំ។

ខែ​កុម្ភៈ 24, 2010 at 6:58 ព្រឹក បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​


សត្វជាចំណែកមួយរបស់ធម្មជាតិ

ចំណាត់ក្រុម

អត្ថបទ​ផ្សាយ​ថ្មីៗ

 

ខែ​កុម្ភៈ 2012
ច. អ. ព. ព្រ. សុ. សៅ. អាទិ.
« មករា    
 12345
6789101112
13141516171819
20212223242526
272829  

Top Clicks

  • គ្មាន

ចំនួនភ្ញៀវមកលេងផ្ទះ


តាមដាន

Get every new post delivered to your Inbox.