អំពីខ្ញុំ
េឈ្មាះពិតប្រាកដរបស់ខ្ញុំស្មើនឹងភាសាអង់គ្លេសថា”IDEA” ដោយឡែក Nature ជាឈ្មោះហៅក្រៅរបស់ខ្ញុំ ដែលដាក់ និងហៅដោយខ្លួនឯង ប្រកបដោយការពេញចិត្តបំផុត ជាមួយនឹងបុគ្គលិកលក្ខណៈចូលចិត្តភាពស្ងៀមស្ងាត់ មិនសូវចេះនិយាយលេងច្រើន តែមិនឆ្មើងឆ្មៃ និងចូលចិត្តការរាប់អានចំពោះមនុស្សដែលមាននិស្ស័យទាំងអស់
។ ដូចទៅនឹងឈ្មោះហៅក្រៅនោះ ធម្មជាតិជាចំណូលចិត្តរបស់ខ្ញុំ មានដូចជាសត្វ បរិស្ថាន និងអ្វីផ្សេងៗទៀតដែលកើតឡើងពីធម្មជាតិ។ ហើយភូមិព្រៃខ្មែរ នៃទឹកដីរិទ្ធិសែន នាងកង្រីជាទីផ្តល់កំណើត និងចម្រើនវ័យរបស់ខ្ញុំ បន្ទាប់ពីវ័យកុមារភាពដ៏សែនរីករាយ បានអូសជើងកន្លងផុតទៅគួរអោយសោកស្តាយ។អំពីគ្រួសារ ខ្ញុំបានចាប់កំណើតក្នុងត្រកូលមួយផ្តើមឡើងជាមួយនឹងភាពគួរអោយមោទនៈ ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរស្ទើរមិនគួរអោយជឿស្មើនឹងការរាប់ពីលេខសូន្យទៅវិញរហូតមកដល់បច្ចុប្បន្ន នៅតែរកជណ្តើរឡើងទៅកាន់ទីខ្ពស់មិនទាន់ឃើញនៅឡើយ។ និយាយអំពីវ័យវិញ គិតមកដល់បច្ចុប្បន្ន វ័យរបស់ខ្ញុំបានឈានមកដល់គម្រប់30ឆ្នាំគត់ ល្មមនឹងអាចអោយអ្នកទាំងអស់គ្នាផ្តល់ឋានៈជា បង ប្អូន ឬមិត្តភក្តិ ក៏បានតាមការវាយតម្លៃជាក់ស្តែង។ មកដល់នាទីនេះ មានន័យគ្រប់គ្រាន់ថា ភូមិវើតប្រេស ត្រូវបានបន្ថែមវត្តមានណេតឆ័ររបស់ខ្ញុំម្នាក់ទៀតហើយ។សង្ឃឹមថាអ្នកទាំងអស់គ្នាជាសិស្សច្បងនៅទីនេះនឹងមានគំនិតបើកទូលាយចំពោះវត្តមានសមាជិកថ្មីម្នាក់នេះ…។

1.
ហនុមាន | ខែកញ្ញា 30, 2009 ម៉ោង 1:30 ល្ងាច
ជំរាប សួរ
សូមស្វាគមន៍ មកភូមិ វើត ប្រេស ខ្ញុំបាទហនុមាន សូមស្វាគមន៍ !
2.
nature4alllife | ខែតុលា 1, 2009 ម៉ោង 1:48 ព្រឹក
េណតឆ័រខ្ញុំក៏សូមស្វាគមន៌ដែរ និងបើមានអី្វចង់ណែនាំ សូមបា្រប់ផង ព្រោះនៅទីនេះ ខ្ញុំជាមាន់ថ្មីទេ
3.
គំនិត | ខែកុម្ភៈ 23, 2010 ម៉ោង 7:36 ព្រឹក
បាទជម្រាបសួរដូចគ្នា អធ្យាស្រ័យដូចដែលដឹងហើយថា ណេតឆ័រខ្ញុំជាមាន់ថ្មីទេ មិនទាន់យល់ច្បាស់នូវឡើយអំពីភូមិវើតប្រេសេនះ ដូច្នេះ បើមានអ្វីខុសឆ្គងសូមជួយណែនាំផង។ អរគុណដែលបានមកលេងផ្ទះខ្ញុំលោកហនុមាន លើកក្រោយៗដើរកាត់កុំភ្លេចឆៀងចូលផងណា…
4.
កុមារកាមទេព | ខែមករា 29, 2010 ម៉ោង 8:26 ព្រឹក
ប្លកនេះដូចស្រដៀងៗ នឹងផាកានអាម៉េចមិនដឹងទេ!!!!
ធ្លាប់ចូលមើលប្លកខ្ញុំពីអង្កាល់ណា ម៉េចបានជាខ្ញុំមិនដឹង!!! នេះប្រហែលជាចូលមើលហើយ មិនបាន វាចារ ទើប គេមិនដឹងថាចូលមើលហ្នឹងណា។
សូមរីករាយដែលជាសមាជិកថ្មី ក្នុងទីដី wordpress ជាពិសេស ប្លកខ្មែរ ដែលពូកែវោហារ ព្រមទាំងនិយាយឥតមេត្តា តែកុំមាត់ឡូឡា ធ្វើធម្មតាៗ ទៅបានហើយ។
បង ឬពូ? សរសេរអក្សរ ខុស កន្លែង តែមិនអីទេ ព្រោះជាអ្នកថ្មី ធ្វើអ្វីៗតាមសំរួលទៅ។
អាវពាក់នេះស្រដៀងអាវទាហានកុមារណាស់ ។
កន្លែងនេះគេហៅថា នរគវើត ប្រេស ភូមិខ្មែរ ផ្ទះកុមារកាមទេព (ហៅវិឡា ទាល់តែមានឯកសារច្រើន) ។
5.
nature4alllife | ខែមករា 29, 2010 ម៉ោង 8:42 ព្រឹក
អត់ទេខ្ញុំបានចូលផ្ទះសុភា សុំទឹកផឹក ព្រោះថាដើរឆ្ងាយហើយ ប៉ុន្តែម្ចាស់ផ្ទះគេមិនស្វាគមន៍នូវការដង្ហោយរបស់យើង។សូមអរគុណដែលមកលេងផ្ទះខ្ញុំ សង្ឃឹមថាពេលក្រោយនឹងនាំមិត្តភក្តិច្រើនទៀតមកលេង ខ្ញុំរង់ចាំស្វាគមន៍ នឹងខិតខំតុបតែងផ្ទះបនែ្ថមទៀតកុំអោយខ្មាស់ភ្ញៀវ។
6.
សុភា | ខែកុម្ភៈ 10, 2010 ម៉ោង 9:17 ព្រឹក
យីយី មកពីកាលចូលផ្ទះខ្ញុំ ខ្ញុំចេញមកមិនទាន់រវល់ដាំស្លរនៅខាងក្រោយ។ ភ្ញៀវចេញទៅ មិនទុកដានផង ទើបថ្ងៃនេះ ម៉ោឃើញឈ្មោះខ្ញុំ ក៏ឆ្លៀនដាក់វិចាបន្តិច។ ខ្ញុំទៅវិញហើយ មិនបានអង្គុយលេងទេ នៅរវល់បន្តិច។
7.
nature4alllife | ខែកុម្ភៈ 10, 2010 ម៉ោង 9:52 ព្រឹក
អូហ៍ ជាប់រវល់បែបនេះទេ…!ខំតែយល់ខុស។អរគុណហើយដែលបានមកលេងផ្ទះ និងកុំប្រកាន់អី ត្បិតមុននេះរវល់បន្តិចដែរ ទើបមិនបានយកទឹកមកជូនភ្ញៀវ ។កុំភ្លេចមកលើកក្រោយទៀត និងនាំមិត្តភក្តិមកលេងផងណា។
8.
គំនិត | ខែកុម្ភៈ 23, 2010 ម៉ោង 9:00 ព្រឹក
អូហ៍ ជាប់រវល់បែបនេះទេ…!ខំតែយល់ខុស។អរគុណហើយដែលបានមកលេងផ្ទះ និងកុំប្រកាន់អី ត្បិតមុននេះរវល់បន្តិចដែរ ទើបមិនបានយកទឹកមកជូនភ្ញៀវ ។កុំភ្លេចមកលើកក្រោយទៀត និងនាំមិត្តភក្តិមកលេងផងណា។
9.
កុមារកាមទេព | ខែមករា 29, 2010 ម៉ោង 9:01 ព្រឹក
តុបតែងឲ្យដូច ធម្មជាតិទៅចឹង !!!!!
10.
nature4alllife | ខែមករា 29, 2010 ម៉ោង 9:54 ព្រឹក
ខ្ញុំនឹងព្យាយាម…។ពាក់ព័ន្ធនឹងប្រធានបទ ជីវិតនារីខារ៉ាអូខេ ខ្ញុំនឹងឆ្លើយតបពេលក្រោយ និងមានប្រលោមលោកខ្នាតខ្លីមួយដែរ ពាក់ព័ន្ធនឹងជីវិតរបស់ពួកគេទាំងនោះ ទុកសម្រាប់លោកស៊ីម៉ាដាមឯង ប៉ុន្តែចាំពេលក្រោយចុះណា…។
11.
កុមារកាមទេព | ខែមករា 29, 2010 ម៉ោង 10:25 ព្រឹក
លោកអើយ អើយលោក តើយល់ពីរបៀបសរសេរប្លកតបគេដែលរឺទេ? ខ្ញុំមិនមែន ពូសាមឌីទេ
ខ្ញុំគឺរតនាតារាមុន្នី។ សូមស្វែងយល់ថាពីណា ប្លករបស់នរណា ហើយគេឈ្មោះអី!!!!
បើតបរបៀបនេះ ពូ សាមឌី មិនអាចទទួលរាល់ចំលេើយតបរបស់លោកបានទេ ទាល់តែតបនៅប្លកគាត់។
12.
nature4alllife | ខែមករា 31, 2010 ម៉ោង 5:53 ព្រឹក
អរគុណសម្រាប់ដំបូន្មាន ប៉ុន្តែដូចជាធ្ងន់បន្តិច…
13.
cambomaths | ខែកុម្ភៈ 23, 2010 ម៉ោង 8:14 ព្រឹក
សួស្តីរីករាយដែលបានស្គាល់
14.
គំនិត | ខែកុម្ភៈ 23, 2010 ម៉ោង 8:49 ព្រឹក
រីករាយដូចគ្នា ព្រមទាំងអរគុណផងដែរ ដែលបានមកលេងផ្ទះខ្ញុំ…ចាំខ្ញុំទៅលេង cambomats វិញម្តង
15.
ខ្មែរសាវែន | ខែកុម្ភៈ 23, 2010 ម៉ោង 8:34 ព្រឹក
សួស្តីបងនិត!!!!!!!!!
16.
គំនិត | ខែកុម្ភៈ 23, 2010 ម៉ោង 8:39 ព្រឹក
សួស្តីដូចគ្នាវល័ក្ខ………
17.
prakieth | ខែកញ្ញា 15, 2010 ម៉ោង 10:45 ព្រឹក
ពិតជាពិសែសមានមានឈ្មោះហៅក្រៅទៀត
18.
គំនិត | ខែកញ្ញា 17, 2010 ម៉ោង 4:55 ព្រឹក
ចេះតែដាក់ខ្លួនឯងលេខៗទៅ ព្រោះតែចូលចិត្ត ។យ៉ាងណាៗ អរគុណហើយ លោកប្រាគីត ដែលបានឆៀងចូលលេងផ្ទះខ្ញុំ។តាមមើលទៅលោកជាភ្ញៀវទី១ហើយក្នុងរវាង២ខែនេះ ដែលបានចូលមកហើយមានមតិបន្តិចបន្តួចជាមួយម្ចាស់ផ្ទះ។សូមអរគុណជាថ្មី
19.
Comet | ខែមករា 15, 2011 ម៉ោង 3:22 ព្រឹក
រីករាយដែលបានស្គាល់! រីករាយដែលបានមកដល់គ្រួសារWordpress
20.
គំនិត | ខែមករា 15, 2011 ម៉ោង 4:03 ព្រឹក
រីករាយដូចគ្នា អរគុណដែលបានមកលេងផ្ទះខ្ញុំណា…
21.
CHOMRERN | ខែមករា 8, 2012 ម៉ោង 6:50 ព្រឹក
010530672@CHOMrernMEAN