Archive for ខែកុម្ភៈ, 2010
ប្រវត្តិនៃប្រពៃណី “ប្រុសដណ្តឹងស្រី”
កំណើតនៃប្រពៃណី”ប្រុសដណ្តឹងស្រី” បានកើតមាន ក៏ដូចជាផ្លាស់ប្តូរ ក្រោយកំណើតនៃរមណីយដ្ឋានប្រវត្តិសាស្រ្តមួយខាងលើនេះ ទាំងអស់គ្នាដឹងទេថាវាឈ្មោះអី? និងមានប្រវត្តិយ៉ាងដូចម្តេច? ខ្ញុំនឹងផ្តល់ចំលើយជាក្រោយ អំពីប្រវត្តិពិតនៃរមណីយដ្ឋាននេះ ជាការចែករំលែងចំណេះដឹង សម្រាប់អ្នកមិនទាន់បានដឹង…។
វីនស្តុន ឆឺចឈីល នាយករដ្ឋមន្រ្តីអង់គ្លេស ដែលបានឈរជើងយ៉ាងរឹងមាំ និងក្លាហានទប់ទល់នឹងកម្លាំងណាស៊ី
ប្រវត្តិខ្លះៗ និងខ្លីៗ
១៨៧៤ៈ កើតថ្ងៃទី៣០ វិច្ឆិកា ក្នុងប្រទេសអង់គ្លេស
១៩០១ៈ ចូលក្នុងសភា
១៩០៨ៈ រៀបការ
១៩១១-១៥ៈ បម្រើការក្នុងជួរកងទ័ព
១៩៣៩-៤០ៈ បម្រើការក្នុងជួរកងទ័ព
១៩៤០-៤៥ៈ នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស
១៩៥១-៥៥ៈ នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស
១៩៥២ៈ ទទួលរង្វាន់ណូបែលខាងអក្សរសាស្ត្រ
១៩៦៤ៈ ចូលនិវត្តន៍
១៩៦៥ៈ ស្លាប់
សម្តី
១.យើងរៀបចំផ្ទះរបស់យើង ក្រោយមកវានឹងរៀបចំយើងវិញ។
២.សេចក្តីក្លាហានត្រូវបានគេចាត់ទុកជាគុណសម្បត្តិដំបូងគេបង្អស់របស់មនុស្ស ព្រោះវាធានាដល់
គុណសម្បត្តិផ្សេងទៀតទាំងអស់
៣.ជាកំហុសមួយដែលមនុស្សម្នាក់មើលទៅមុខឆ្ងាយពេក។ ក្នុងខ្សែជីវិតមានចំណុចតែមួយគត់ដែល
អាចដោះស្រាយនៅពេលតែមួយដូចគ្នា។
ម៉ៅ សេទុង រដ្ឋបុរសបដិវត្តន៍ ដែលទទួលខុសត្រូវក្នុងការបង្កើតសាធារណរដ្ឋប្រជាមានិតចិន…
ប្រវត្តិខ្លះៗ និងខ្លីៗ
១៨៩៣ កើតថ្ងៃទី២៦ ធ្នូ នៅខេតហូណាន
១៩២១ៈ ចូលរួមសន្និបាទបក្សកុម្មុយនិស្តចិនលើកដំបូង
១៩៣៤ៈ ចាប់ផ្តើមមហាដំណើរ
១៩៤៩ៈ ប្រកាសសាធារណរដ្ឋប្រជាមានិតចិន និងក្លាយជាមេដឹកនាំប្រទេស
១៩៥៨ៈ បង្កើតយុទ្ធនាការមហាលោតផ្លោះ មហាអស្ចារ្យ
១៩៦៦ៈ ចាប់ផ្តើមបដិវត្តន៍វប្បធម៌
១៩៧២ៈ ជួបនិចសុននៅប៉េកាំង
១៩៧៦ៈ ស្លាប់ដោយគាំងបេះដូង
សម្តី
១.ការទុកអោយបុបា្ផមួយរយទងរីក និងថ្នាលគំនិតមួយរយដុះដាលប្រជែងគ្នា ជាគោលនយោបាយសម្រាប់ជម្រុញការអភិវឌ្ឍវិស័យសិល្បៈ និងវិទ្យាសាស្រ្ត ព្រមទាំងវប្បធម៌សង្គមនិយមចំរុងចំរើនមួយលើទឹកដីរបស់យើង។
មហាត្មះ គន្ធី មេដឹកនាំអហិង្សា និងសាសនាឥណ្ឌា…
ប្រវត្តិខ្លះៗ និងខ្លីៗ
១៨៦៩ៈ ចាប់កំណើតក្នុងទីប្រជុំជនព័របាន់ដា ដ៏តូចមួយស្ថិតនៅឆ្នេរខាងលិចឥណ្ឌា។ លោកជាកូនពៅ
ក្នុងចំណោមកូន៤នាក់របស់លោក ការ៉ាមចាន់ គន្ធី ជាមន្រ្តីរដ្ឋាភិបាលដ៏ល្បីល្បាញម្នាក់នៅក្នុងខេត្ត។ គាត់ចូល
ចិត្តលេងកីឡាតិចតួចជាមួយមិត្តរួមថ្នាក់របស់គាត់ ដូចជាកីឡាបាល់ទាត់ជាដើម តែនិយមធ្វើដំណើរដោយថ្មើជើងឆ្ងាយៗ ដែលជាចំណូលចិត្តអស់មួយជីវិតរបស់គាត់។
១៨៩១ៈ បានប្រឡងចេញពីសាលាច្បាប់ និងបានការអនុញ្ញាតអោយចូលធ្វើការនៅតុលាការជាន់ខ្ពស់ក្នុងទីក្រុងឡុងដ៍
១៩១៣ៈ ព្យាយាមទាមទារសិទ្ធិរបស់ប្រជាជនឥណ្ឌា
១៩៤៨ៈ មហាត្មះ គន្ធី លែងមានលើលោកទៀតហើយ
សម្តី
១.ភាពមានតែមួយ ជាច្បាប់ធម្មជាតិ។ចូរសំឡឹងមើលលក្ខណៈផ្តាច់មុខ នៃការរះរបស់ព្រះអាទិត្យ។
ភាពតែមួយក្នុងជីវភាពរស់នៅ គឹចាំបាច់ត្រូវធ្វើអោយជីវិតពោរពេញដោយភាពរីករាយ និងក្លៀវក្លាឡើង។
២.ការបណ្តែតបណ្តោយតាមចំណូលចិត្តរបស់ខ្លួនតែងមានព្រំដែន តែគ្មានទេការអត់ធ្មត់ទប់ចិត្តខ្លួនឯង។
៣.អហិង្សាជាខដំបូងនៃជំនឿរបស់ខ្ញុំ។ វាក៏ជាខចុងក្រោយនៃគោលការណ៍របស់ខ្ញុំ។
អុតតូ វ៉ុន ប៊ីស្មាក់ អធិការបតីដៃដែក ជាតិព្រុស្យា
នៅពេលអ្នកនិយាយថា អ្នកយល់ស្របអ្វីមួយជាគោលការណ៍ មានន័យថាអ្នកគ្មានចេតនាបន្តិចណាសោះ ក្នុងការអនុវត្តវា។
ប្រភេទលុយ
លុយជា ឱសថដ៏សក្តិសិទ្ធ
លុយជា អ្នកគិតស្រាយបញ្ហា
លុយជា អ្នកផ្តល់នូវប្រាជ្ញា
លុយជា អ្នកតាឥតវិញ្ញាណ។
លុយជា ថ្នាំពិសដ៏សាហាវ
លុយជា ជ័រកាវស្អិតជាប់ប្រាណ
លុយជា គ្រូធ្មប់ដ៏សាមាន្យ
លុយជា ក្តារស្ពានឆ្លងឧបសគ្គ។
លុយជា កាំបិតមានមុខមុត
លុយជា អាវុធឈាមប្រលាក់
លុយជា ឧបករណ៍យកធ្វើធ្នាក់
លុយជា អន្ទាក់ ទាក់ជីវិត។
លុយជា ទឹកឃ្មុំជាតិផ្អែមឆ្ងាញ់
លុយជា សំលាញ់យ៉ាងជិតស្និត
លុយជា តន្រ្តីថ្នាក់ថ្នមចិត្ត
លុយជា ខ្សែរិតរបស់ព្រាន។
លុយជា សត្រូវនឹងអ្នកក្រ
លុយជា អ្នកល្អនឹងអ្នកមាន
លុយជា សន្ទូចស្ទូចអ្នកឃ្លាន
លុយជា ជើងពានទ្រអោយខ្ពស់។
លុយជា ដុំពេជ្រមានតំលៃ
លុយជា អ្នកច្នៃកេរ្តី៏កិត្តិយស
លុយជា អ្នកធ្វើអោយខូចឈ្មោះ
លុយជា អ្នកឈ្លោះចិត្តលោភលន់។
(ឯកឧត្តម ម៉ៅ អាយុទ្ធៈ 1970)
រដ្ឋសភា ជម្រុញឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការដកហូតស្លាកលេខយានយន្តរដ្ឋ ខ.ម. និង ន.ប
ប្រភពៈ(http://www.cen.com.kh)
ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមនឹងក្រុមសមាជិកសភា៤ រូប ផ្សេងទៀត បានជម្រុញឲ្យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការត្រួតពិនិត្យ និងដកហូត ស្លាកលេខរដ្ឋ, ខេមរភូមិន្ទ ( ខ.ម. ) និងស្លាកលេខ នគរបាល ( ន.ប. ) ចេញពីយានយន្ត ដែលជាកម្មសិទ្ធិរបស់ឯកជន។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានប្រកាសដល់ម្ចាស់យានយន្ត ដែលពាក់ស្លាកលេខ រដ្ឋ, ខ.ម. និង ន.ប. ហើយយានយន្តទំនើបៗទាំងនោះ ដែលជាកម្មសិទ្ធិរបស់បុគ្គលឯកជន ត្រូវតែប្តូរស្លាកលេខទាំងនោះចេញ និងត្រូវធ្វើស្លាកលេខ ស៊ីវិលជំនួសវិញ។ បើមិនដូច្នោះទេ យានយន្តស្លាកលេខ រដ្ឋ, ខ.ម. និង ន.ប. ទាំងនោះ នឹងត្រូវរឹបអូស ទុកជាទ្រព្យសម្បត្តិរបស់អង្គភាព ជាមិនខាន។
ក្នុងលិខិតផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥កុម្ភៈ ឆ្នាំ២០១០ ដោយមានហត្ថលេខារបស់សម្តេចប្រធាន រដ្ឋសភា និងក្រុមតំណាងរាស្ត្រផងនោះ បានលើកឡើងថា យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានចូលជាធរមាន កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០០៧ ជំពូកទី១១ មាត្រា ៩១ បានចែងថា យានយន្ត ជាកម្មសិទ្ធិរបស់ឯកជន ដែលបានពាក់ស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. ត្រូវធ្វើបែបបទសុំប្តូរពីស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. មកជាស្លាកលេខឯកជន ឲ្យបានចប់សព្វគ្រប់ក្នុងរយៈពេលមួយឆ្នាំ គិតពីថ្ងៃ ដែលច្បាប់នេះ ចូលជាធរមាន។
ក្រុមតំណាងរាស្ត្រ របស់គណបក្សសមរង្ស៊ី ក៏បានលើកឡើងបន្ថែមថា បន្ទាប់ពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក បានចូលជាធរមាន និងដោយការថ្លែងជាសាធារណៈរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក ពាក់ព័ន្ធនឹងយានយន្ត ដែលជាកម្មសិទ្ធិឯកជន ពាក់ស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. នោះ ក្រសួង ដែលពាក់ព័ន្ធ និងប៉ូលីសប៉េអ៊ឹម បានចាត់វិធានការអនុវត្តប្រកបដោយប្រសិទ្ធិភាពមួយ រយៈពេលមកហើយ។ ក៏ប៉ុន្តែនៅពេលថ្មីៗនេះ គេប្រទះឃើញមានយានយន្ត ដែលជាកម្មសិទ្ធិរបស់ឯកជន តែពាក់ស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. កំពុងធ្វើចរាចរណ៍ ដោយល្មើសនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ។
តំណាងរាស្ត្រ បានកត់សម្គាល់ថា អ្នកប្រើប្រាស់យានយន្តពាក់ស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. ទាំងនោះ ភាគច្រើន ជាមន្ត្រីបម្រើ ការងារនៅក្នុងជួរកងកម្លាំងប្រដាក់អាវុធ ហើយមួយចំនួនទៀត ត្រូវបានប្រើប្រាស់ដោយមន្ត្រីរាជការ ជនស៊ីវិល។ ក្នុងនោះក៏មាន យានយន្តមួយចំនួនទៀត ដែលពាក់ស្លាកលេខរដ្ឋ, ន.ប. និង ខ.ម. ត្រូវបានប្រើប្រាស់ដោយជនបរទេស៕
កម្ពុជាទាត់ចោលការទាមទារគ្រប់គ្រងធនធានរ៉ែ២ភាគ៣របស់សៀមនៅតំបន់ត្រួតស៊ីគ្នា
ប្រភពៈវិបសាយ ែខ្មរស្ថាបនា(www.ksn-news.com)
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកានេះ បានទាត់ចោលចំពោះការទាមទារគ្រប់គ្រងធនធានរ៉ែនៅក្នុងតំបន់សមុទ្រ២ភាគ៣ ជាមួយនឹងកម្ពុជាពីព្រោះការទាមទាររបស់ ប្រទេសសៀមពុំបានឈរលើមូលដ្ឋានច្បាស់លាស់នោះទេ ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា ការលើកឡើងរបស់ថៃមិនមានសុពលភាព ព្រោះរ៉ែនៅតំបន់ត្រួតស៊ីគ្នា ទោះបីជាថៃចង់ទាមទារច្រើនជាងកម្ពុជាយ៉ាងណាក៏ដោយមិនអាចដំណើរការទៅបានទេ គឺប្រទេសទាំងពីរត្រូវគ្រប់គ្រង៥០ភាគរយម្នាក់ ។
លោក កុយ គួង បានបញ្ជាក់ថា “ការទាមទារនេះអ្នកទាំងអស់គ្នា នឹងយល់ហើយតើអាចទៅរួចទេការដែលត្រួតស៊ីគ្នាមានន័យថា ប្រទេសមានភាពជាកម្មសិទ្ធិ៥០ភាគរយ ដូច្នេះការទាមទារដល់២ភាគ៣នេះ វាជារឿងរំលោភដល់កម្មសិទ្ធិអ្នកដទៃ ហើយដូច្នេះភាគីផ្សេងទៀតក៏គេមិនអាចទទួលយកបានដែរ” ។
លោក កុយ គួង បានលើកឡើងថា មិនមែនតែប្រទេសកម្ពុជាណាដែលជំទាស់ក្នុងការលើកឡើងរបស់ភាគីថៃ ប្រទេសដទៃក៏មិនយល់ស្របតាមការលើកឡើងរបស់ភាគថៃផងដែរ ។
ការច្រានចោលចំពោះការទាមទារបស់សៀមទាមទារគ្រប់គ្រងធនធានរ៉ែ២ភាគ៣ នៅតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា-សៀម របស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា គឺបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់សៀម The Nation បានចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកានេះ បានស្រង់សម្តីរបស់អគ្គនាយកដ្ឋានធនធានរ៉ែរបស់រដ្ឋាភិបាលសៀមមកចុះផ្សាយថា ធនធានរ៉ែស្ថិតនៅក្រោមបាតសមុទ្រត្រួតស៊ីគ្នាភាគីសៀមត្រូវតែមានចំណែក៣ភាគ៣ ៕
បុរីភ្នំបូកគោស្ថិតក្នុងចំណោមទីក្រុងទាំង៧នៅអាស៊ីដែលគេបោះបង់ចោល
តាមវេបសាយបរទេសបានផ្សាយឲ្យដឹងថា ទីក្រុងស័ក្តិសិទ្ធិឬ ទីក្រុង ខ្មោច ដែលគេបោះបង់ ចោលនៅ អាស៊ីមានចំនួន ៧ ហើយ បុរីភ្នំបូកគោរបស់កម្ពុជាក៏មានឈ្មោះជាទីក្រុង បុរាណដ៏អស្ចារ្យ ដែលត្រូវគេបោះបង់ចោលដែរ ។
សូមពិនិត្យមើលបុរីបូកគោ និង បណ្តាលទីក្រុង បុរាណទាំង នោះដែលមានរូបថត ផ្សាយដោយវេប សាយបរទេសកាលពីពេលថ្មីៗនេះមានដូចខាងក្រោម ។
ការកាន់កាប់អចលនវត្ថុដោយគ្មានប័ណ្ណកម្មសិទ្ធិ
បញ្ហាដីធ្លី នៅតែជារឿងចម្រូងចម្រាស់មួយ នៅប្រទេសកម្ពុជា។ របបកម្មសិទ្ធិចាស់ មុនឆ្នាំ១៩៧៩ ត្រូវបានលុបចោល។ អ្នកដែលកាន់កាប់ដីធ្លី ក្រោយឆ្នាំ១៩៧៩ នៅតែមានច្រើន ដែលកាន់កាប់ដោយគ្មានប័ណ្ណសម្គាល់កម្មសិទ្ធិ។ វិវាទបានកើតឡើងជាញឹកញាប់ ជុំវិញបញ្ហាដីធ្លីនេះ។ ហេតុដូច្នេះហើយបានជា នៅក្នុងនាទីយល់ដឹងអំពីច្បាប់នេះ វិទ្យុយើងនឹងលើកយកបញ្ហាដីធ្លី មកនិយាយមុនគេ ដោយចាប់ផ្តើមដំបូង នៅថ្ងៃព្រហស្បតិ៍នេះ អំពីការកាន់កាប់ដី ដោយមិនមានប័ណ្ណ ដោយមានការឆ្លើយបំភ្លឺពីបណ្ឌិត ហ៊ែល ចំរើន។ អានបន្តពីប្រភព(http://www.rfi.fr/actukm/articles/122/article_4421.asp)

យោបល់ញាតិមិត្ត