នរណាបានទស្សនាភាពយន្តកូរ៉េរឿង”លោកប៉ាទាំងបី” ខ្លះ…?
ខែមីនា 27, 2010 at 2:08 ព្រឹក មតិ 4
ទាំងអស់គ្នា មាននរណាបានទស្សនាភាពយន្តកូរ៉េ រឿង”លោកប៉ាទាំងបី” ខ្លះ…? ខ្ញុំមិនមែនជាអ្នកនិយមទស្សនារឿងទាំងនោះទេ តែខ្ញុំទើបតែបានមើលរឿងខាងលើកាលពីយប់មិញប៉ុណ្ណោះ តែប៉ះចំភាគបពា្ចប់ល្មម។ ខ្ញុំគិតថាសាច់រឿងល្អ ប៉ុន្តែអ្នកនិពន្ធផ្តល់ការអប់រំខុស ចុងបញ្ចប់នៃសាច់រឿង…បើទាំងអស់គ្នានរណាម្នាក់បានទស្សនា មានទស្សនៈបែបណាដែរ…?
Entry filed under: េផ្សងៗ. Tags: .

1.
aznin | ខែមីនា 27, 2010 ម៉ោង 7:53 ព្រឹក
ខ្ញុំគិតថា សាច់រឿងល្អមើលតាំងពីដើមដល់ចប់ តែដល់ចុងបញ្ចប់ស្រាប់តែពិនិត្យ DNA មិនមែនជាកូនអ្នកទាំងបីសោះ ប៉ុន្តែអ្នកទាំងបីមិនមានការអាក់អន់ចិត្ត នៅតែស្រឡាញ់ក្មេងនោះដូចជាកូនរបស់ខ្លួន ហើយព្រមទាំងស្រឡាញ់ណាយិន ដែលម្តាយរបស់ក្មេងនោះទៀតផង និយាយរួមគឺថា បង្កប់នូវស្នេហារវាងអ្នកទាំងបួននោះឯង។
អ្នកនិពន្ធចង់អប់រំឲ្យមនុស្សចេះទទួលស្គាល់នូវស្នេហាពិតរបស់ខ្លួនទើបអាចស្វែងរកឃើញនូវសុភមង្គលពិតប្រាកដ។ នេះគ្រាន់ជាយោបល់ខ្ញុំទេ!
2.
គំនិត | ខែមីនា 29, 2010 ម៉ោង 3:26 ព្រឹក
នេះជាគំនិតល្អមួយដែល aznin យល់មួយផ្នែកផ្សេងពីខ្ញុំ តែអ្វីដែលខ្ញុំយល់ឃើញនោះគឺអ្នកនិពន្ធ ហាក់ដូចមិនមានភាពប្រាកដប្រជា ក្នុងការសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាក
បែបនេះ។ ដែលចំណុចនេះក៏ជាការលំបាករបស់មនុស្សភាគច្រើនផងដែរ។ ដូច្នេះដោយសារសិល្បៈ ជាអក្សរសិល្បឆ្លុះបញ្ចាំងពីសង្គម គួរតែជាគំរូរនៃការសម្រេចក្ន្ុងស្ថានភាព
លំបាកបែបនេះ។ ពោល តាមគំនិតខ្ញុំ អ្នកទាំង៤ ក្នុងសាច់រឿងខាងលើ មិនគួរជួបគ្នាទេ។ ធ្វើបែបនេះ វាដូចជាយកអនាគតមកកប់ចោលជាមួយគ្នាផងដែរ ហើយកូនស្រីដែលធំឡើង
វាអាចទទួលយកការពិតរបៀបនេះបានឬអត់? ហើយក្នុងសាច់រឿងនោះទៀត ទាំងតួរប្រុសឈ្មោះសូ៑ហិន និងតួស្រី ណាយិន សុទ្ធតែមានផ្លូវត្រូវដើរយ៉ាងល្អដូចគ្នា ពោលតួស្រី ត្រូវទៅ
បំពេញការងារនៅបរទេស ដែលអាចមានអនាគតល្អទាំងខ្លួនឯង និងកូនស្រី។ចំណែកតួប្រុសក៏មានអនាគតគូដណ្តឹងកូននាយកក្រុមហុ៑នដ៏ធំមួយ ដែលអាចថាអនាគតក៏ល្អដូចគ្នា។
ប៉ុន្តែពួកគេទាំងពីរសុទ្ធតែបោះបង់ឱកាសល្អនោះដូចគ្នា និងវិលមកជុំគ្នាទាំង៤នាក់ ក្នុងស្ថានភាពមិនប្រាកដប្រជាបែបនេះទៅវិញ…។នេះជាទស្សនៈរបស់ខ្ញុំ និងសូមអរគុណដែលមកលេង…។
3.
សុខហេង | ខែមីនា 29, 2010 ម៉ោង 4:00 ព្រឹក
ខ្ញុំបានតាមដានដែរនឹង ល្អមើលតើ !
4.
គំនិត | ខែមីនា 29, 2010 ម៉ោង 4:24 ព្រឹក
បើអីចឹង មានចំណាប់អារម្មណ៍ ក៏ដូចជាទស្សនៈខ្លះទេអំពីរឿងនេះ? សូមអរគុណដែលបានចូលលេខផ្ទះខ្ញុំ។