Archive for ខែមករា 14, 2011
ឆ្នាំ២០១០ ពលរដ្ធស្លូតត្រង់ខ្មែរ ១៦នាក់ត្រូវស្លាប់ដោយស្នាដៃទាហានសៀម
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១០ របស់សមាគមសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា ទាហានថៃបានបាញ់ប្រជាពលរដ្ឋខ្មែរចំនួន ១៥ ករណី ហើយក្នុងមានមនុស្សស្លាប់ចំនួន ១៦ នាក់។
របាយការណ៍បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះរងគ្រោះ ដោយសារតែពួកគេបានចូលទៅស៊ីឈ្នួលដឹកឈើ និងកាប់ឈើខុសច្បាប់នៅក្នុងទឹកដីថៃ និងមួយចំនួនទៀតចូលទៅទឹកដីថៃ ធ្វើជាកម្មករ ដែលគេចូលទៅពេលព្រឹកចេញមកទឹកដីខ្មែរវិញពេលល្ងាច ហើយពួកគេទាំងនោះត្រូវបានអាជ្ញាធរថៃ ចោទថា បានចូលទឹកដីថៃខុសច្បាប់។
របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមជនរងគ្រោះខ្មែរទាំងនោះក៏ត្រូវបានថៃចាប់ដុតទាំងរស់ ផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះ រដ្ឋាភិបាលថៃមិនទាន់បានផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេនៅឡើយ។
របាយការណ៍នេះក៏បានសរសេរដែរថា ថៃបានប្រើអាវុធបាញ់ប្រជាពលរដ្ឋខ្មែរបានកើតមានក្រោយថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨ មក ដែលសរុបទាំងអស់មាន ២៩ នាក់ ដែលទាហានថៃបានបាញ់សម្លាប់៕
ដកស្រង់ពីhttp://www.healthcambodia.org
អាមេរិកស្មានថាសប្បាយ…!
និយាយពីអាមេរិក ជឿថាអ្នកណាក៏ស្គាល់ដែរ គឺវាជាទឹកដីនៃប្រទេសមហាអំណាច
ហើយក៏ជឿទៀតថាមានមនុស្សភាគច្រើនចង់ទៅចង់ស្គាល់ ពិសេសបងប្អូនយើងតាមស្រុកតាមភូមិ និងរាជធានីយើងមួយចំនួនធំក៏ដូចគ្នាដែរ ឲតែឭអាមេរិក បោលចូលហើយ អស់អីអស់ទៅឲតែបានកូនទៅអាមេរិក…។ប៉ុន្តែក៏មិនមែនអ្នកណាក៏អាចទៅបាននោះទេ
ព្រោះវាជាដែនដីដ៏ឆ្ងាយមួយពីប្រទេសរបស់យើង។ដូច្នេះវាត្រូវការលុយច្រើន សម្រាប់ចំណាយផ្សេងៗ រួមទាំងសំណាងផងដែរ។ ប៉ុន្តែខ្ញុំ ចាត់ថាមនុស្សសំណាងម្នាក់ដែរ ដែលបានទៅជាន់ទឹកដីមហាអំណាចមួយនេះ ថែមទាំងមិនចំណាយច្រើនទៀត។តែទោះជាយ៉ាងណាក៏ដោយ ដំណើរទៅកាន់ប្រទេសមហាអំណាចលើកនេះរបស់ខ្ញុំ ហាក់ដូចជាមិនទទួលបានការសប្បាយទាល់តែសោះ ព្រោះតែខ្ញុំទៅតំបន់ជនបទ ដែលមើលទៅហាក់ដូចជា មិនខុសអីនឹងប្រទេសរបស់យើងនោះឡើយ
ហើយថែមទាំងមានរយៈពេលខ្លីថែមទៀត គឺទៅភ្លាមមកភ្លែតវិញតែម្តង។រីឯមធ្យោបាយធ្វើដំណើរ
វិញរិតតែអស្ចារ្យទៅទៀត គឺមិនបានជិះយន្តហោះនាំតែចំណាយច្រើន និងខ្លាចធ្លាក់គ្រោះថ្នាក់ដល់ជីវិត
នោះទេ គឺញ៉ុមជិះត្រឹមតែម៉ូតូឌុបប៉ុណ្ណោះ…។តាមពិតទៅញ៉ុមយល់សប្តិទេ គឺយល់សប្តិ
ជិះម៉ូតូឌុបទៅអាមេរិក…ហាហា ភ្ញាក់ពីដេកវិញខ្ញុំអង្គុយសើចហួសចិត្តតែម្នាក់ឯង

យោបល់ញាតិមិត្ត