អាមេរិកស្មានថាសប្បាយ…!

ខែមករា 14, 2011 at 3:47 ល្ងាច មតិ 17

និយាយពីអាមេរិក ជឿថាអ្នកណាក៏ស្គាល់ដែរ គឺវាជាទឹកដីនៃប្រទេសមហាអំណាច

ហើយក៏ជឿទៀតថាមានមនុស្សភាគច្រើនចង់ទៅចង់ស្គាល់ ពិសេសបងប្អូនយើងតាមស្រុកតាមភូមិ និងរាជធានីយើងមួយចំនួនធំក៏ដូចគ្នាដែរ ឲតែឭអាមេរិក បោលចូលហើយ អស់អីអស់ទៅឲតែបានកូនទៅអាមេរិក…។ប៉ុន្តែក៏មិនមែនអ្នកណាក៏អាចទៅបាននោះទេ

ព្រោះវាជាដែនដីដ៏ឆ្ងាយមួយពីប្រទេសរបស់យើង។ដូច្នេះវាត្រូវការលុយច្រើន សម្រាប់ចំណាយផ្សេងៗ រួមទាំងសំណាងផងដែរ។ ប៉ុន្តែខ្ញុំ ចាត់ថាមនុស្សសំណាងម្នាក់ដែរ ដែលបានទៅជាន់ទឹកដីមហាអំណាចមួយនេះ ថែមទាំងមិនចំណាយច្រើនទៀត។តែទោះជាយ៉ាងណាក៏ដោយ ដំណើរទៅកាន់ប្រទេសមហាអំណាចលើកនេះរបស់ខ្ញុំ ហាក់ដូចជាមិនទទួលបានការសប្បាយទាល់តែសោះ ព្រោះតែខ្ញុំទៅតំបន់ជនបទ​ ដែលមើលទៅហាក់ដូចជា មិនខុសអីនឹងប្រទេសរបស់យើងនោះឡើយ

ហើយថែមទាំងមានរយៈពេលខ្លីថែមទៀត គឺទៅភ្លាមមកភ្លែតវិញតែម្តង។រីឯមធ្យោបាយធ្វើដំណើរ

វិញរិតតែអស្ចារ្យទៅទៀត គឺមិនបានជិះយន្តហោះនាំតែចំណាយច្រើន និងខ្លាចធ្លាក់គ្រោះថ្នាក់ដល់ជីវិត

នោះទេ គឺញ៉ុមជិះត្រឹមតែម៉ូតូឌុបប៉ុណ្ណោះ…។តាមពិតទៅញ៉ុមយល់សប្តិទេ គឺយល់សប្តិ

ជិះម៉ូតូឌុបទៅអាមេរិក…ហាហា ភ្ញាក់ពីដេកវិញខ្ញុំអង្គុយសើចហួសចិត្តតែម្នាក់ឯង

Entry filed under: ខ្សឹបៗពីនេះពីនោះ. Tags: .

នរណាបានទស្សនាភាពយន្តកូរ៉េរឿង”លោកប៉ាទាំងបី” ខ្លះ…? ឆ្នាំ២០១០ ពលរដ្ធស្លូតត្រង់ខ្មែរ ១៦នាក់ត្រូវស្លាប់ដោយស្នាដៃទាហានសៀម

មតិ 17 Add your own

  • 1. sambatt  |  ខែមករា 15, 2011 ម៉ោង 12:24 ព្រឹក

    ស្រុកខ្មែរជាតិខ្លួនឯងសប្បាយជាងគេទំាងអស់់។
    ទៅលេងស្រុកគេ បានត្រឹមសប្បាយម្ដងម្កាល ដូចជាពេលវ៉ាកង
    ជាដើម។ប់់ុន្តែ ទៅនៅ ពិតជាស្រងេះស្រងោចចិត្ត ម់េចមិនដឹង ពីព្រោះ
    ស្រុកគេ ស្អីៗក៏ខុសពិស្រុកយើងទំាងអស់់។

    ឆ្លើយតប
    • 2. គំនិត  |  ខែមករា 15, 2011 ម៉ោង 2:22 ព្រឹក

      មែនហើយ មានលុយដើរតែស្រុកយើងសប្បាយដល់ ខារ៉ាអូខេ ពេញទឹកពេញដី។ និយាយរួមញ៉ុមមិនដែលគិតទៅកាន់ប្រទេសនោះទេ ប៉ុន្តែមិនម៉េច បែរជាយល់សប្តិទៅវិញ ថែមទាំងជិះម៉ូតូឌុបទៅទៀត ហាហា…

      ឆ្លើយតប
  • 3. latephonenews  |  ខែមករា 15, 2011 ម៉ោង 1:37 ព្រឹក

    ហាហា តាមពិតទៅប្រហែលជាមិនសប្បាយប៉ុន្មានទេ តែយ៉ាងណាគឺប្រៀបធៀបស្រុកយើងគឺថាម្យ៉ាងម្នាក់
    ១. និយាយពីសន្តិសុខ ការស់នៅ ម្ហូបអាហា ស្រាផឹក ស្រីស្អាត ហេហេ
    ២. និយាយពីការងារ មិត្តភ័ក ម្ហូបអាហាបែបខ្មែរ (បាញ់ឆែវ … គុយទាវ.. ដើរហើរជួបជុំបងប្អូន គឺ ០ ហើយ (ដេកយំនឹកស្រុកហើយ)

    សំរាប់ខ្ញុំលើលោកនេះគឺគ្មានអ្វី សប្បាយជាងស្រុកយើងទេ នេះបើស្រុកយើង សំពុរការងារ ប្រាក់ខែច្រើន នឹង សន្តិសុខ នោះ

    ឆ្លើយតប
    • 4. គំនិត  |  ខែមករា 15, 2011 ម៉ោង 3:56 ព្រឹក

      ត្រូវហើយ ញ៉ុមមានមិត្តភក្តិម្នាក់ទៅប្រទេសនេះ គេប្រាប់ថាពិបាករកកន្លែងសប្បាយណាស់ ចាញ់ស្រុកយើងទេ កន្លែងសប្បាយក្បែរៗក្លឿកតាម៉ង…។

      ឆ្លើយតប
  • 5. cambomaths  |  ខែមករា 15, 2011 ម៉ោង 1:51 ព្រឹក

    នោះ!!

    ឆ្លើយតប
  • 6. Lundi Lay  |  ខែមករា 15, 2011 ម៉ោង 1:54 ព្រឹក

    ហាហា…

    ឆ្លើយតប
  • 7. Comet  |  ខែមករា 15, 2011 ម៉ោង 3:19 ព្រឹក

    បោក​ខ្ញុំ​បាន​ម្នាក់​ហើយ​!!! ជយោ!!!

    ឆ្លើយតប
  • 9. pisitnseiha  |  ខែមករា 15, 2011 ម៉ោង 3:01 ល្ងាច

    ខំតែស្ទុះចង់បាក់ក

    ឆ្លើយតប
    • 10. គំនិត  |  ខែមករា 17, 2011 ម៉ោង 2:18 ព្រឹក

      ស្ទុះចង់មកឡើងម៉ូតូឌុបជាមួយញ៉ុមដែរមានទេ?

      ឆ្លើយតប
  • 11. Help Get Money  |  ខែមករា 15, 2011 ម៉ោង 11:55 ល្ងាច

    អីក៏ឡូយម្លេះ ជិះទុកទុកវិញតូវ

    ឆ្លើយតប
    • 12. គំនិត  |  ខែមករា 17, 2011 ម៉ោង 2:17 ព្រឹក

      ជិះអាកង់បី មានគ្នាទើបសប្បាយ តែឯងបែបនេះ ម៉ូតូឌុបហ្នឹងឡូយណាស់ទៅហើយ…ហាហា

      ឆ្លើយតប
  • 13. ឧត្តម  |  ខែមករា 16, 2011 ម៉ោង 2:40 ព្រឹក

    :lol:

    ឆ្លើយតប
  • 14. បុរិន្ទ  |  ខែមករា 17, 2011 ម៉ោង 9:08 ព្រឹក

    អឺ!….ខ្ញុំខំមើល ថាអាមេរិចហ្នឹងវាយ៉ាងមិច

    ឆ្លើយតប
    • 15. គំនិត  |  ខែមករា 22, 2011 ម៉ោង 2:40 ល្ងាច

      ហាហា អាមេរិកគឺ ចឹងណា

      ឆ្លើយតប
  • 16. សុភា  |  ខែមករា 21, 2011 ម៉ោង 2:42 ល្ងាច

    :lol:
    វាគ្មានអីសប្បាយជាងនៅស្រុកហើយទេ!

    ឆ្លើយតប
    • 17. គំនិត  |  ខែមករា 22, 2011 ម៉ោង 3:29 ព្រឹក

      គិតថាចឹងដែរ…

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដានត្រលប់ ប្រកាសនេះ  |  Subscribe to the comments via RSS Feed


សត្វជាចំណែកមួយរបស់ធម្មជាតិ

ចំណាត់ក្រុម

អត្ថបទ​ផ្សាយ​ថ្មីៗ

 

ខែមករា 2011
ច. អ. ព. ព្រ. សុ. សៅ. អាទិ.
« មីនា   កុម្ភៈ »
 12
3456789
10111213141516
17181920212223
24252627282930
31  

ចំនួនភ្ញៀវមកលេងផ្ទះ


តាមដាន

Get every new post delivered to your Inbox.