គ្រោះថ្នាក់ចរាចរណ៍យប់មិញ ជិតផ្ទះខ្ញុំ

ខែ​កុម្ភៈ 1, 2011 at 4:08 ព្រឹក បញ្ចេញមតិ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងកាលពីយប់មិញ នៅជិតផ្ទះខ្ញុំម្តុំវត្តទួលទំពូង វេលាម៉ោង ១១កន្លះ បង្កដោយរថយន្ត មួយគ្រឿងម៉ាក SUZUKI សេរីខ្ពស់មួយគ្រឿង បានបើកទៅបុកម៉ូតូមួយគ្រឿងម៉ាកសូនិច ជិះគ្នាពីរនាក់ ស្រីមួយប្រុសមួយ ធ្វើអោយអ្នក ជិះរងរបួសធ្ងន់ទាំងពីរ ដោយឡែកឡានបង្កបានបន្តទៅបុកឡានចតនៅស្ងៀមពីរគ្រឿងទៀតម៉ាក CRVនិងកាមេរី៩៣ មុនពេលដាច់ កង់មុខខាងស្តាំបោលទៀតលែងរួច។ក្រោយហេតុការណ៌ដែលលាន់ស្នូរគួរអោយតក់ស្លុតទាំងកណ្តាលរាត្រីនោះ គេឃើញនារី៣នាក់ ដែលមានវ័យចន្លោះពី១៩ទៅ២៥ឆ្នាំ និងដូចជាមានក្លិនសុរាតិចៗផងនោះ បានចុះពីលើឡាន ដោយមិនមានរងរបួសអ្វីសោះ ព្រោះបាន ពោងឡានជួយការពារ ។ហើយភ្លាមៗនារីម្នាក់ក្នុងចំណោម៣នាក់បានទាញទូរស័ព្ទតេទៅខ្សែម្ខាងទៀត ដែលអះអាងថាជាប្តី ដោយស្រែក យំថា គេជិះម៉ូតូមកបុកឡានគាត់ខូចខ្ទេចអស់ទៅហើយ ហើយគេព័ទ្ធជិតអស់ទៀត ឆាប់មកជួយផង…។ សំដីរបស់នារីដែលមានរូបសម្រស់ស្រស់ល្អតែមានចិត្តអត់ល្អនេះ បានធ្វើអោយប្រជាពលរដ្ឋនៅកន្លែងកើតហេតុជ្រិញគ្រប់គ្នា ព្រោះជិះ បុកគេហើយ បែរមកយំស្រែកថាគេបុកទៅវិញ។ និយាយពីខ្សែម្ខាងទៀតដែលអះអាងថាជាប្តីដោយនារីអ្នកបង្កនោះ ដំបូងឡើយហាក់ ដូចជាមិនចង់មកទេ ប៉ុន្តែដោយនារីរូបនោះយំផងស្រែកផងពីរបីដងទើបដាច់ចិត្តមក។ ហើយភ្លេចៗខ្លួនបុរសម្នាក់ តឺនុយយ៉ាងស្អាតវ័យ ប្រមាណ៤០ ដែលស្រវឹងឈរទប់ខ្លួនមិនចង់ហ្នឹងផង ដែលក្រោយមកបានដឹងថាជិះរថយន្ត ​LUXUS RX 300 នោះ បានមកប្រាកដខ្លួន ក្នុងហ្វូងមនុស្សស្របពេលដែលនារីបង្កហៅថា …បងៗ​…។វត្តមានរបស់បុរសខាងលើនេះ ជាមួយនឹងសម្តីនិយាយខ្លំាងៗ កាយវិការាង ច្រង៉េងច្រង៉ាងរបៀបអ្នកស្រវឹងនេះ ដំបូងឡើយត្រូវបានគេយល់ថា មកកាងការពារជនបង្ក តែគួរអោយសរសើរ ព្រោះគាត់មិនបានកាន់ ជើងទេ ដោយគាត់បាននិយាយខ្លាំងៗថា ”ឡានខុសហើយ ប៉ូលីសឆាប់ស្ទូចឡានយកទៅខណ្ឌភ្លាម ហើយចាប់វាដាក់គុកទៀត អោយ វារាង កុំអាង…ហើយកុំអោយមានការសម្រុះសម្រួលអោយសោះ ខ្ញុំអត់ចូលចិត្តទេ ធ្វើរបៀបហ្នឹង…យើងត្រូវរៀបសង្គមយើងអោយល្អ ពីពេលនេះទៅ ទៅឆាប់ស្ទូចភ្លាម…”។ទង្វើរបស់បុរសខាងលើ ត្រូវបានមហាជននៅកន្លែងកើតហេតុស្វាគមន៌ ប៉ុន្តែអ្នកខ្លះក៏មានក្តីបារម្ភដែរ ខណៈអុំស្រីម្នាក់បាននិយាយថា ”ប្តីប្រពន្ធគេ គេធ្វើជានិយាយចឹងមុខយើងទេ តែចេញផុត គឺផុតហើយ…”។អុំស្រីម្នាក់នេះនិយាយដូចជា ត្រូវ និងគួរអោយពិចារណាដែរ តែសង្ឃឹមថាវាមិនដូច្នេះទៅចុះ ពោលគឺយុត្តិធម៌នឹងមិនបាត់បង់សម្រាប់អ្នករងគ្រោះទេ។

និយាយពីអ្នករងគ្រោះវិញ ក្រោយដឹកទៅមន្ទីរពេទ្យបាត់ មានយុវជនម្នាក់ស្ថិតក្នុង ទឹកមុខស្រពាប់ស្រពោន ដែលអះអាងថា ជាប្អូនរបស់អ្នករងគ្រោះនោះ បានមកអង្វអ្នក បង្កអោយដាក់ចិត្តដាក់កាយជួយចេញសំណង ដោយហេតុថាខ្លួនអត់លុយសម្រាប់ ព្យាបាល បងទេ…។ នេះមិនដឹងថាយុវជននេះយល់ពីច្បាប់រឺអត់ រឺក៏យល់ដែរ តែមិនមាន ក្តីរំពឹងលើវានោះទេ ទើបមកអង្វអ្នកបង្កហេតុអោយដាក់ ទានសំណងមកខ្លួនទៅវិញ។ ហ៊ឺ…ស្រុកអាឡេវអើយស្រុកអាឡេវ អយុត្តិធម៌លើដងផ្លូវបែបនេះគួរតែលុបបំបាត់ហើយ ហើយអ្នកបើកបរ ភាគច្រើនដែលជិះឡានថ្លៃតែចរិតអត់ថ្លៃដូចឡាននោះ គួរតែចេះគិតផង កូនគេកូនយើង ប្អូនគេប្អូនយើង សាច់ញាតិគេសាច់ញាតិយើង សុទ្ធតែត្រូវការរស់ដូចគ្នា។ដូច្នេះគប្បីល្បងគិតអំពីតម្លៃជិវិតមនុស្សម្នាក់ៗ​ផងនិងស្រមៃថា វាឈឺចាប់ប៉ុណ្ណាបើរឿងអយុត្តិធម៌កើតមានលើ ខ្លួនឯងនោះ។ សំណងជាលុយ ដែលមិនមានដល់តុលាការដូចពេលកន្លងមកជាច្រើនករណីនោះ បានត្រឹមតែព្យាបាលរបួសកាយ ប៉ណ្ណោះថែមទាំងមិនបានដូចដើមថែមទៀត។ដោយឡែកផ្លូវចិត្តនៅតែរបួសដល់ថ្ងៃស្លាប់ ក៏ព្រោះតែទទួលបានភាពអយុត្តិធម៌លើដង ផ្លូវនេះ។ ហើយអ្នកបើកបរដែលមិនចង់ទទួលខុសត្រូវនូវទង្វើរបស់ខ្លួន ដូចស្រីស្អាតខាងលើ គួរតែប្រុងប្រយ័ត្ន និងតាំងចិត្ត ចៀសវាងកុំ អោយកើតមានរឿងបែបនេះទៅ នោះខ្មែរនឹងសុខសុវត្ថិភាពទាំងអស់គ្នាបាត់ទៅហើយ…។

Entry filed under: ខ្សឹបៗពីនេះពីនោះ. Tags: .

ឆ្នាំ២០១០ ពលរដ្ធស្លូតត្រង់ខ្មែរ ១៦នាក់ត្រូវស្លាប់ដោយស្នាដៃទាហានសៀម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដានត្រលប់ ប្រកាសនេះ  |  Subscribe to the comments via RSS Feed


សត្វជាចំណែកមួយរបស់ធម្មជាតិ

ចំណាត់ក្រុម

អត្ថបទ​ផ្សាយ​ថ្មីៗ

 

ខែ​កុម្ភៈ 2011
ច. អ. ព. ព្រ. សុ. សៅ. អាទិ.
« មករា   មករា »
 123456
78910111213
14151617181920
21222324252627
28  

ចំនួនភ្ញៀវមកលេងផ្ទះ


តាមដាន

Get every new post delivered to your Inbox.