Posts filed under ‘កីឡា’

ក្នុងពានរង្វាន់បាល់ទាត់ BIDC CUP គិតត្រឹមជុំទី២ កម្ពុជាមានលទ្្អផលល្អ

កម្ពុជាធ្វើបានល្អ នៅក្នុងការប្រកួតបាល់ទាត់ BIDC CUP ដែលមានបីប្រទេសចូលរួម គឺប្រទេសកម្ពុជា ប្រទេសវៀតណាម និងឡាវ។ ក្នុងការប្រកួតដណ្តើមពាន់រង្វាន់ BIDC CUP នោះ ប្រទេសកម្ពុជា និងឡាវជាក្រុមជម្រើសជាតិអាយុក្រោម23ឆ្នាំត្រៀមទៅប្រកួត Sea Game ដោយឡែកប្រទេសវៀតណាមមានពីរក្រុមជាក្រុមលេងក្នុង Leage របស់វៀតណាម។ ក្នុងថៃ្ងបើកឆាកដំបូងថៃ្ងទី08 ខែវិច្ឆិកា 2009 ក្រុមជម្រើសជាតិកម្ពុជាបានជួបប្រកួតជាមួយក្រុមមួយ ក្នុងចំណោមពីរក្រុមរបស់វៀតណាម ជាលទ្ធផល កម្ពុជាបានយកឈ្នះក្នុងលទ្ធផល3ទល់នឹង2។ ហើយបន្តមកដល់ការប្រកួតទី២ថៃ្ងទី10​ ខែវិច្ឆិកា ឆ្នាំ2009 ក្រុមជម្រើសជាតិវ័យក្រោម23ឆ្នាំរបស់កម្ពុជា បានជួបប្រកួតជាមួយក្រុមជម្រើសជាតិវ័យ23ឆ្នាំរបស់ប្រទេសឡាវ។ ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញរយៈពេល90នាទី ក្រុមជម្រើសជាតិវ័យក្រោម23ឆ្នាំរបស់កម្ពុជា បានយកឈ្នះក្នុងលទ្ធផល 2ទល់នឹង 1។ នេះជាមោទនភាពមួយរបស់ក្រុមជម្រើសវ័យក្រោម23ឆ្នាំរបស់កម្ពុជាសម្រាប់ការប្រកួតទាំងពីរជុំនេះ។ ហើយប្រសិនបើការប្រកួតដែលនៅសល់កម្ពុជាអាចធ្វើបានល្អទៀតនោះ រឹតតែគួរអោយមានមោទនភាពទៀតណាស់សម្រាប់ក្រុមជម្រើសជាតិវ័យក្រោម23ឆ្នាំរបស់កម្ពុជា ហើយអាចនិយាយបានថាវិស័យកីឡាបាល់ទាត់របស់កម្ពុជា កំពុងតែស្ថិតលើផ្លូវល្អមួយ ដែលអាចមានលទ្ធភាពប្រកួតប្រជែងកាន់ច្រើន ជាមួយប្រទេសក្នុងតំបន់ លើវិស័យមួយនេះ។ ប៉ុន្តែមជ្ឈដ្ឋានមួយចំនួនបានបញេ្ចញទស្សនៈដូចេ្នះថា “មិនដឹងថា នេះជាលទ្ធផលនៃសម្បទានមួយសម្រាប់ពានរង្វាន់មិនធំដុំ ក្នុងឋានៈកម្ពុជាជាប្រទេសម្ចាស់ផ្ទះឬយ៉ាងណានោះទេ…។”៕

ខែវិច្ឆិកា 11, 2009 at 8:10 ព្រឹក មតិ 5


សត្វជាចំណែកមួយរបស់ធម្មជាតិ

ចំណាត់ក្រុម

អត្ថបទ​ផ្សាយ​ថ្មីៗ

 

ខែមិថុនា 2012
ច. អ. ព. ព្រ. សុ. សៅ. អាទិ.
« មករា    
 123
45678910
11121314151617
18192021222324
252627282930  

ចំនួនភ្ញៀវមកលេងផ្ទះ


តាមដាន

Get every new post delivered to your Inbox.