Posts filed under ‘ប្រវត្តិសាស្រ្ត’
ប្រវត្តិនៃសត្វដំរី
ប្រវត្តិសត្វដំរី ដែលខ្ញុំនឹងពណ៌នាជារឿងរ៉ាវ ជូនអស់លោក-អ្នកស្តាប់ ដូចមានតទៅនេះ ជាការពិតមែនឬពុំពិតនោះ ខ្ញុំពុំអាចនឹងរ៉ាប់រងបានទេ ព្រោះជារឿងគ្មានគោលចារិកគ្មានសមុដ្ឋាននៃប្រវត្តិហេតុដ៏សមគួរ នឹងលើកយកមកជាបន្ទាល់, តែខ្ញុំនឹងអត់ទ្រាំមិនតែងរឿងនេះ ឡើងពុំបាន ព្រោះជាអ្នករក្សាដំរីច្រើនមានសេចក្ដីយល់ផ្សេងៗគ្នា ហេតុនេះ បានជាខ្ញុំខំតែងរឿងនេះឡើង ដើម្បីជាគោលនៃពួកសត្វសាស្រ្តនិងវិនិច្ឆ័យតទៅ ។
ដំរីជាពួកសត្វព្រៃមានរូបរាងធំបំផុត ក្នុងពពួកសត្វចតុប្បាទ ។ ដំរីនេះ ក្នុងគម្ពីរសារសង្គហៈលោកកំណត់ទុក១០ ត្រកូល មានត្រកូលឆន្ទន្តនឹងត្រកូលឯរាវ័ណ្ណជាដើម, ក្នុងពពួកដំរីទាំង ១០ ត្រកូលនោះ ខ្មែរយើងចែកចេញជា២ពួក គឺមួយពួកហៅ ដំរីភ្នំ បានដល់ពួកដំរីដែលកើតនៅនាទីភ្នំ មួយពួកទៀតហៅ ដំរីរនាម គឺដំរីដែលកើតនៅក្នុងព្រះនាម ។ ដំរីទាំងពីរពួកនេះ មានទ្រង់ទ្រាយខុសគ្នា មិនច្រឡំគ្នាទេ គឺដំរីភ្នំមានសណ្ឋានខ្ពស់មុខក្បាលងើប ដំរីរនាម មានសណ្ឋានទាមមុខក្បាលឳនកម្លាំងពលំក៏ខុសគ្នាដែរ គឺដំរីភ្នំមានកម្លាំងខ្លាំងជាងដំរីរនាម ហើយមានអាយុវែងជាងផង, ឯដំរីរនាមច្រើនខ្សោយមានអាយុខ្លីជាងដំរីភ្នំ ។
ការដែលនឹងពណ៌នាអំពីប្រវត្តិដំរីនេះ ខ្ញុំនឹងពណ៌នាតាមរឿងនៃបុរសម្នាក់ ដែលវិលពីកំណើតដំរីមកចាប់ជាតិជាមនុស្ស ហើយដឹងជាតិរបស់ខ្លួនកាលកើតជាដំរី បុរសនោះអួតថាកាលខ្លួននៅជាកុមារអាចចាំទាំងភាសាដំរីបានផង ។
អានបន្តពីប្រភពៈ http://www.budinst.gov.kh/?q=node/259
ការរកឃើញថ្មីរបស់អ្នកបុរាណវិទ្យាអូស្រ្ដាលីអំពីការធ្លាក់ចុះអន់ខ្សោយនៃអាណាចក្រអង្គរ
ទីក្រុងអង្គរដែលសម្បូរទៅដោយប្រាង្គប្រាសាទដ៏អស្ចារ្យមានរចនា
ទៅដោយក្បាច់ក្បូរូបចម្លាក់ និងសិល្បៈខ្មែរយ៉ាងល្អប្រណីត គឺជា
បេះដូងនៃអតីតរាជាណាចក្រអង្គររបស់ខ្មែរដែលបានចុះអន់ថយ
ចាប់ពីអំឡុងសតវត្សរ៍ទី១៦មក។ សព្វថ្ងៃនេះ តំបន់បុរីអង្គរបាន
ក្លាយទៅជារមនីយដ្ឋានដ៏ប្រណីតមួយក្នុងលោក ដែលមានភ្ញៀវ
ជាតិ និងអន្ដរជាតិទៅទស្សនាយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ។
ស្នាដៃស្ថាបត្យកម្ម និងជំនាញវិស្វកម្មរបស់អាណាចក្រខ្មែរកាល
សម័យនោះដែលបន្យល់ទុកមកឲ្យខ្មែរជំនាន់ក្រោយ បានទទួល
ការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់វិស្វករ និងស្ថាបត្យករ
នាយុគសម័យបច្ចុប្បន្ននេះ។ ប្រាសាទអង្គរវត្ដគឺជាស្នូលដ៏សំខាន់
នៃតំបន់បុរីអង្គរទាំងមូល ដែលបានកសាងឡើងនៅក្នុងសតវត្សរ៍
ទី៩ ដែលលោមព័ទ្ធទៅដោយទំនប់ទឹក និងប្រព័ន្ធផ្លូវទឹកជាច្រើន
ដែលគេយល់ដឹងថា មួយផ្នែកគឺជានិមិត្ដសញ្ញានៃសាសនាព្រាហ្ម
និងមួយផ្នែកទៀតត្រូវគេប្រើជាប្រព័ន្ធធារាសាស្រ្ដ។
តើហេតុអ្វីបានជាធានីអង្គរនាយុគសម័យបុរេឧស្សាហកម្មធ្លាក់ចុះ
អន់ខ្សោយនៅចុងសតវត្សរ៍ទី១៦? នេះគឺជាសំណួរដ៏សំខាន់ដែល
ធ្វើឲ្យអ្នកប្រវត្ដិសាស្រ្ដ និងអ្នកបុរាណវិទ្យាមានការចាប់អារម្មណ៍
យ៉ាងខ្លាំងអស់ពេលជាច្រើនទសវត្សរ៍រហូតមកដល់សព្វថ្ងៃនេះ។
………អានបន្ត និងស្តាប់សម្េលងពីប្រភព http://khmer.radioaustralia.net.au/archives/science/?p=18261
ភ្នំ “នាងកង្រី” ភស្តុតាងស្នហ៍ នៅកំពង់លែង-កំពង់ឆ្នាំង
កំពង់ឆ្នាំង: ភ្នំនាងកង្រីស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ មិនថាតែអ្នកដំណើរនៅក្នុងស្រុក ឬក៏ជាជនជាតិបរទេសឡើយ ឱ្យតែទៅដល់ទីរួមខេត្តកំពង់ឆ្នាំង តែងតែឆ្លៀតទៅដល់ផ្សារក្រោមឈរគយគន់ពីមាត់ច្រាំងទន្លេ សម្លឹងឆ្ពោះទៅចំភ្នំមួយ ដែលលាតសន្ធឹងពីត្បូងទៅជើង មើលឃើញហាក់ដូចជារូបរាងស្ត្រីម្នាក់កំពុងដេកផ្កាប់មុខ និងមានសក់វែងរសាយធ្លាក់មកខាងមុខ (ជម្រាលភ្នំ) ។ប្រវត្តិនៃភ្នំនាងកង្រីនេះ គេច្រើននិយាយយោងទៅតាមរឿង “ប្ញទ្ធីសែន នាងកង្រី” ។ តាមសាច់រឿងនោះគឺ ក្រោយពេលប្ញទ្ធីសែនបានដឹងថា នាងកង្រីជាកូនយក្ស ហើយម្តាយនាងជាយក្សដែលបានខ្វេះភ្នែកម្តាយធំ និងម្តាយរបស់ខ្លួនទាំង១២នាក់ យកមកទុកនោះ ប្ញទ្ធីសែនក៏រកកលល្បិចលួចរត់ចេញ ដោយប្រមែប្រមូលយកទ្រព្យ ពិសេសគ្រាប់ភ្នែកទាំងអស់ ថ្នាំសម្រាប់ព្យាបាល និងវត្ថុសិល្ប៍សាស្ត្រមួយចំនួនសម្រាប់ធ្វើការរារាំងកុំឱ្យនាង កង្រីតាមទាន់ ។
ទីកន្លែងដែលប្ញទ្ធីសែនប្រើវត្ថុសិល្ប៍ទិព្វដើម្បីឃាត់ឃាំងដំណើរ នាងកង្រីបានកើតជាទន្លេ បឹងបួរដែលមានឈ្មោះមកទល់សព្វថៃនេះ ដូចជាស្ទឹងរុករក (ឬព្រែកពាមរ) គឺជាកន្លែងដែលនាងកង្រីពុំអាចទៅមុខទៀតបានព្រោះមានស្ទឹងជា ឧបសគ្គ នាងក៏ចេះតែដើររុករកប្ញទ្ធីសែននៅតាមបណ្តោយស្ទឹងនោះ ទើបស្ទឹងនោះជាប់ឈ្មោះមកដូចខាងលើ ។
…អានបន្ត http://www.cambodiaonlinenews.com/localnews/show_detail/35?token=MDY0Nzg5MjVhZWVkOWI0NTBkYzY1M2VmYjMzNjk5
រៀបចំតាំងពិព័រណ៌រូបថតរំលឹកប្រវត្តិកកើតរាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញ បាននឹងកំពុងចាតើចែងកំលាំងត្រៀមរៀបចំពិព័រណ៌រូបថតចំនួន136ផ្ទាំង
នៅសាលពិព័រណ៌វត្តភ្នំដើម្បីបង្ហញពីប្រវត្តិនៃការកកើតរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ន ក្នុងគោលបំណងចូលរួមខួបអនុស្សាវរីយ៍លើកទី575 នៃកំណើតរាជធានី។ ការតាំងបង្ហាញជាលើកទីមួយនេះ
នឹងផ្តល់លទ្ធភាពប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយ បានដឹងនិងស្វែងយល់អំពីប្រវត្តិសាស្ត្រ នៃកំណើតរាជធានីភ្នំពេញអតីតកាល និងបច្ចុប្បន្នភាពនៃរាជភ្នំពេញ ថាវាមានភាពខុសគ្នាបែបណា។
ប្រភព ៈ http://www.kohsantepheapdaily.com.kh/khmer/pp25_09.htm

យោបល់ញាតិមិត្ត