Posts filed under ‘ព័ត៌មានវិទ្យា’

រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ចំពោះ​វេបសាយ Google

ភ្នំពេញ: រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ធ្វើ​ការតវ៉ាទៅកាន់​ក្រុមហ៊ុន​វេសាយ Google ចំពោះការបង្ហាញ​ផែនទីតាម​អ៊ី​ន​ថឺ​ណេ​ត ​។ ​ផែនទី ដែល​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរជិត​ពាក់កណ្តាល ឲ្យ​ស្ថិត​នៅក្នុង​ប្រទេស​ថៃ​ ។
រាជរដ្ឋាភិបាល​កម្ពុជា បានទាមទារ​ឲ្យ Google ដកចេញ​នូវ​ផែនទី ដែល​ខុស​ដ៏​ធ្ងន់ធ្ងរ​នេះ​ ។ រាជរដ្ឋាភិបាល បាន​គូសបញ្ជាក់ថា ផែនទីរបស់ Google ដែល​បាន​ផ្សព្វផ្សាយ​រួចហើយ​នេះ ជា​ផែនទីមិន​មាន​ការទទួលស្គាល់​ជា​អន្តរជាតិ​ទេ ​។ រដ្ឋាភិបាល​កម្ពុជាក៏​ទាមទារ​ឲ្យ Google ដាក់ជំនួស​មកវិញ ដោយ​ផែនទី​ឧបសម្ព័ន្ធ​១ ដែល​ជា​ផែនទី ទទួលស្គាល់​ជា​អន្តរជាតិ​ ។សូមអានបន្តពីប្រភព(http://www.cen.com.kh/localnews/show_detail/19?token=ZWM2NzNkNjEzY2QxYzhlZDFiZTRmNzYzY2JlMTQ0)

ខែ​កុម្ភៈ 6, 2010 at 2:13 ព្រឹក មតិ 3

រំពឹង​ទទួល​បាន​​លាភ​សំណាង​ពី​អ៊ីនធឺណិត​៨០​ម៉ឺន​ដុល្លារ ​យំ​មិន​ចេញ​ព្រោះ​ចាញ់​បោក​ជន​ស្បែក​ខ្មៅ​ អស់​២​ម៉ឺន​ដុល្លារជនជាតិ​

នីហ្សេរីយ៉ា​ ស្បែក​ខ្មៅ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ខ្លួន​នាំ​មក​ឆែកឆេរ​ លំនៅ​ឋាន​ផ្ទះ​ជួល​មួយ កន្លែង​ស្ថិត​នៅ​ក្រុម​ទី​៥ ភូមិភ្នាត​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃ ទី​២១ មក​រា ដើម្បី​រុករក​វត្ថុ​តាង​មួយ​ចំនួន​ពាក់ព័ន្ធ​បទល្មើស​ប្រព្រឹត្ត​សកម្មភាព​ ឆបោក និង​បញ្ហា​ក្លែងក្លាយ​ប្រាក់​ដុល្លារ​អាមេរិក​ធ្វើការ​ចាយវាយ​លើ​ទីផ្សារ​នៅ ​ប្រទេស​កម្ពុជា។ ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ OKEKE OBUMNEME MICHAEL ហៅ​ លូ​ ហ្គាស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជួល​ផ្ទះ​លោក​ ម៉ម​ ប៊ុននាង អតីត​អភិបាលរង​រាជធានី​ភ្នំពេញ ស្នាក់​នៅ​ជាមួយ​មិត្តភក្ដិ​ជា​ជនជាតិ​ស្បែក​ខ្មៅ​ដូចគ្នា។ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​លូ ហ្គាស និង បក្សពួក​មួយ​ចំនួន​ទៀត​ជាប់​ពាក់ព័ន្ធ​បញ្ហា​ឆបោក​ប្រាក់​ស្ត្រី​ម្នាក់។ មន្ត្រី​ដដែល​មិន​បាន អះអាង​ជា​ផ្លូវការ​ថា បញ្ហា​ឆបោក​ប្រាក់​នោះ កើតឡើង​ដោយសារ​មូលហេតុ​យ៉ាងណា​ទេ ប៉ុន្តែ​សមត្ថកិច្ច​អះអាង​ថា ចាំ​បន្ត​ប្រតិបត្តិការ​ស្រាវជ្រាវ​ឲ្យ​បាន​ម៉ត់ចត់​សិន ព្រោះ​នៅ​បន្ត​នីតិវិធី​បង្ក្រាប​វែង​ឆ្ងាយ​ទៀត។

សូមអានបន្តពីប្រភព(http://women.open.org.kh)

ខែមករា 22, 2010 at 8:27 ព្រឹក មតិ ១

ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​​ជាង​​១​សែន​ទំព័រ​ ត្រូវ​បាន​ដាក់​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ឯកសារ​​ប្រវត្តិសាស្ត្រ​វប្បធម៌ និង​​អរិយធម៌​ខ្មែរ​ជាង​១​សែន​​ទំព័រ​ ដែល​ត្រូវ​បាន​បើក​កាយ​រើ​ឡើង​វិញ​ដោយ​លោក​បណ្ឌិត​ មីសែល​ ត្រាណេ​ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​​និង​វប្បធម៌​ខ្មែរ​ ត្រូវ​បាន​​ដាក់​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។
ចាងហ្វាង​កាសែត​​ អនឡាញ​ Cambodia Express News និង​ជា​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​លោក​ ប៉ែន​ សមិទ្ធិ​ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​​មួយ​នៅ​​ឯ​ក្លឹប​អ្នក​កាសែត​​ កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ថា​ បច្ចេកវិទ្យា​ព័ត៌មាន​នឹង​​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​​ស្ដុក​ទុក​​នូវ​ឯកសារ​​ជា​ច្រើន។ លោក​ថ្លែង​ថា “រឿងរ៉ាវ​គ្រប់​យ៉ាង​ ​ដែល​មាន​ទាក់ទង​ និង​អត្តសញ្ញាណ​ខ្មែរ​ នឹង​ត្រូវ​​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​មាន​​អាសយដ្ឋាន​ www.cen.com.kh “។
លោក​ ប៉ែន​ សមិទ្ធិ​ បញ្ជាក់​ទៀត​ថា​ កាសែត​អនឡាញ​ នឹង​ក្លាយ​ទៅ​ជា​​ឃ្លាំង​ស្ដុក​រាល់​ទិន្នន័យ​ ​និង​ឯកសារ​ប្រវត្តិសាស្ត្រ​ និង​អរិយធម៌​របស់​កម្ពុជា​ ហើយ​ក្រុម​ការងារ​របស់​លោក​ កំពុង​ប្រមូល​ឯកសារ​​ដែល​មាន​សារសំខាន់​​ទាំង​នោះ។ លោក​បញ្ជាក់​ថា​ “វា​ជា​ឱកាស​មួយ​ដែល​​កម្ពុជា​ មាន​ឃ្លាំង​វប្បធម៌​ និង​អរិយធម៌​មួយ​សម្រាប់​​ឲ្យ​ប្រជាពលរដ្ឋ​ និង​​អន្តរជាតិ​​ស្រាវជ្រាវ​ ពី​អ្វី​ដែល​​ជា​របស់​ខ្មែរ​ពិតប្រាកដ”។
លោក​ប៉ែន សមិទ្ធិ​ បាន​ឲ្យ​ដឹង​ថា​ រាល់​ឯកសារ​ប្រវត្តិសាស្ត្រ​ និង​អរិយធម៌​ខ្មែរ​ទាំង​នោះ​ គឺ​សុទ្ធ​តែ​ជា​ការ​ស្រាវជ្រាវ​របស់​បណ្ឌិត​ មីសែល ត្រាណេ​ ដែល​រហូត​មក​ដល់​ពេល​ គឺ​មាន​ជាង​១​សែន​ទំព័រ​ហើយ​​ដែល​​បាន​បង្ហោះ​តាម​វេបសាយ។
លោក​បណ្ឌិត​ មីសែល​ ត្រាណេ​ អាយុ​៦៦​ឆ្នាំ​ ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ និង​វប្បធម៌​ ដែល​បាន​ស្រាវជ្រាវ​ឯកសារ​​ ប្រវត្តិសាស្ត្រ​ខ្មែរ​​ជាង​៤០​ឆ្នាំ​មក​ហើយ​ បាន​ឲ្យ​ដឹង​ថា​​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​​ នៅ​មិន​​ទាន់​បាន​​ស្គាល់​នូវ​វប្បធម៌​ និង​អរិយធម៌​របស់​ខ្លួន​​ ឲ្យ​បាន​ច្បាស់លាស់​​ និង​ស៊ីជម្រៅ​នៅ​ឡើយ​ទេ។ លោក​​បណ្ឌិត​បញ្ជាក់​ថា​ “គ្មាន​វប្បធម៌​ណា​ដែល​ពុំ​​មាន​ការ​ចងចាំ​​នោះ​ទេ”។ ការ​ចងក្រង​ឯកសារ និង​ជីក​កកាយ​នូវ​ប្រវត្តិសាស្ត្រ​ពិតប្រាកដ ដែល​​ស្ទើរ​តែ​កប់​បាត់​ និង​ត្រូវ​រក្សា​ទុក​​ដើម្បី​ជា​ភស្តុតាង​មួយ​ សម្រាប់​​ប្រជាជាតិ​ខ្មែរ​ កូន​ខ្មែរ​និង​អន្តរជាតិ​ ឲ្យ​បាន​ស្វែង​យល់​ តាម​បច្ចេកវិទ្យា​អ៊ីនធឺណិត។
លោក​បណ្ឌិត​ មីសែល​ ត្រាណេ​ បាន​ថ្លែង​ថា​ “ខ្ញុំ​នឹង​ខិតខំ​ស្រាវជ្រាវ​​ឯកសារ​ប្រវត្តិសាស្ត្រ​ អរិយធម៌​ខ្មែរ​បន្ថែម​ទៀត​ នៅ​ចន្លោះ​ពេល​ដែល​ខ្ញុំ​​មាន​ជីវិត​ ដើម្បី​ទុក​នៅ​ក្នុង​ឃ្លាំង​ឯកសារ​ដ៏​សំខាន់​មួយ​នេះ​ ទុក​ឲ្យ​កូន​​ខ្មែរ​ជំនាន់​ក្រោយ​ បាន​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ វប្បធម៌​ អរិយធម៌​របស់​ខ្លួន”។ លោក​ថ្លែង​ទៀត​ថា​ ខ្ញុំ​មាន​មហិច្ឆតា​ ឲ្យ​អន្តរជាតិ​ បាន​ស្គាល់​​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ និង​អរិយធម៌​ខ្មែរ​ពិតប្រាកដ។ ខ្ញុំ​មាន​​មហិច្ឆតា​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ វា​ជា​អាវុធ​មួយ​ដែល​​គ្មាន​ផ្សែង​ សម្រាប់​អភិវឌ្ឍន៍​ប្រទេស”។
លោក​ប៉ែន​ សមិទ្ធិ​ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ ចូល​រួម​វិភាគទាន​​នៅ​ក្នុង​ការ​ថែរក្សា​​ប្រវត្តិសាស្ត្រ​វប្បធម៌​ និង​អរិយធម៌​ខ្មែរ​ ទាំង​ការ​ផ្ដល់​នូវ​ឯកសារ​នានា​ និង​ថវិកា​មួយ​ចំនួន​ ដើម្បី​​ជា​ការ​ជួយ​ដល់​ដំណើរការ​ស្រាវជ្រាវ​របស់​លោក​បណ្ឌិត​ មីសែល​ ត្រាណេ៕

ផ្សាយបន្តពី(http://women.open.org.kh)

ខែមករា 22, 2010 at 2:21 ព្រឹក បញ្ចេញមតិ

បង្កើត Virtual Hard Drive នៅក្នុង Windows 7

Microsoft Windows 7 នាំ​មក​នូវ​លក្ខណៈ​ពិសេស និង​ថ្មីៗ​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​។ VHD (Virtual Hard Drive) គឺ​ជា​លក្ខណៈ​ពិសេស​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​បង្កើត​បន្ថែម​នូវ Hard Disk drive។ នៅ​ក្នុង VHD លោកអ្នក​អាច​ស្តុក​ឯកសារ, ចែកចាយ​ឯកសារ​ពី​ក្នុង Drive ហើយ​លោកអ្នក​អាច​ចាក់សោរ​ការពារ Drive នេះ​​បាន​តាម​រយៈ​ការ Encrypt។

ការបង្កើត Virual Drive
1.សូម​ចុច​កណ្តុរ​ខាងស្តាំ​លើ My Computer រួច​ជ្រើសរើស​យក​ពាក្យ Manage (ឬ​លោកអ្នក​អាច​វាយ​ពាក្យ diskmgmt.msc ក្នុង Start Search box រួច​ចុច​ចង្កឹះ Enter)

អនុវត្តន៍បន្តពីប្រភពៈ http://www.nida.gov.kh/category.php?cat=5

ខែធ្នូ 8, 2009 at 3:34 ព្រឹក បញ្ចេញមតិ


សត្វជាចំណែកមួយរបស់ធម្មជាតិ

ចំណាត់ក្រុម

អត្ថបទ​ផ្សាយ​ថ្មីៗ

 

ខែមិថុនា 2012
ច. អ. ព. ព្រ. សុ. សៅ. អាទិ.
« មករា    
 123
45678910
11121314151617
18192021222324
252627282930  

ចំនួនភ្ញៀវមកលេងផ្ទះ


តាមដាន

Get every new post delivered to your Inbox.