Posts filed under ‘សង្្គម’
អុតតូ វ៉ុន ប៊ីស្មាក់ អធិការបតីដៃដែក ជាតិព្រុស្យា
នៅពេលអ្នកនិយាយថា អ្នកយល់ស្របអ្វីមួយជាគោលការណ៍ មានន័យថាអ្នកគ្មានចេតនាបន្តិចណាសោះ ក្នុងការអនុវត្តវា។
រដ្ឋសភា ជម្រុញឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការដកហូតស្លាកលេខយានយន្តរដ្ឋ ខ.ម. និង ន.ប
ប្រភពៈ(http://www.cen.com.kh)
ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមនឹងក្រុមសមាជិកសភា៤ រូប ផ្សេងទៀត បានជម្រុញឲ្យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការត្រួតពិនិត្យ និងដកហូត ស្លាកលេខរដ្ឋ, ខេមរភូមិន្ទ ( ខ.ម. ) និងស្លាកលេខ នគរបាល ( ន.ប. ) ចេញពីយានយន្ត ដែលជាកម្មសិទ្ធិរបស់ឯកជន។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានប្រកាសដល់ម្ចាស់យានយន្ត ដែលពាក់ស្លាកលេខ រដ្ឋ, ខ.ម. និង ន.ប. ហើយយានយន្តទំនើបៗទាំងនោះ ដែលជាកម្មសិទ្ធិរបស់បុគ្គលឯកជន ត្រូវតែប្តូរស្លាកលេខទាំងនោះចេញ និងត្រូវធ្វើស្លាកលេខ ស៊ីវិលជំនួសវិញ។ បើមិនដូច្នោះទេ យានយន្តស្លាកលេខ រដ្ឋ, ខ.ម. និង ន.ប. ទាំងនោះ នឹងត្រូវរឹបអូស ទុកជាទ្រព្យសម្បត្តិរបស់អង្គភាព ជាមិនខាន។
ក្នុងលិខិតផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥កុម្ភៈ ឆ្នាំ២០១០ ដោយមានហត្ថលេខារបស់សម្តេចប្រធាន រដ្ឋសភា និងក្រុមតំណាងរាស្ត្រផងនោះ បានលើកឡើងថា យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានចូលជាធរមាន កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០០៧ ជំពូកទី១១ មាត្រា ៩១ បានចែងថា យានយន្ត ជាកម្មសិទ្ធិរបស់ឯកជន ដែលបានពាក់ស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. ត្រូវធ្វើបែបបទសុំប្តូរពីស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. មកជាស្លាកលេខឯកជន ឲ្យបានចប់សព្វគ្រប់ក្នុងរយៈពេលមួយឆ្នាំ គិតពីថ្ងៃ ដែលច្បាប់នេះ ចូលជាធរមាន។
ក្រុមតំណាងរាស្ត្រ របស់គណបក្សសមរង្ស៊ី ក៏បានលើកឡើងបន្ថែមថា បន្ទាប់ពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក បានចូលជាធរមាន និងដោយការថ្លែងជាសាធារណៈរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក ពាក់ព័ន្ធនឹងយានយន្ត ដែលជាកម្មសិទ្ធិឯកជន ពាក់ស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. នោះ ក្រសួង ដែលពាក់ព័ន្ធ និងប៉ូលីសប៉េអ៊ឹម បានចាត់វិធានការអនុវត្តប្រកបដោយប្រសិទ្ធិភាពមួយ រយៈពេលមកហើយ។ ក៏ប៉ុន្តែនៅពេលថ្មីៗនេះ គេប្រទះឃើញមានយានយន្ត ដែលជាកម្មសិទ្ធិរបស់ឯកជន តែពាក់ស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. កំពុងធ្វើចរាចរណ៍ ដោយល្មើសនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ។
តំណាងរាស្ត្រ បានកត់សម្គាល់ថា អ្នកប្រើប្រាស់យានយន្តពាក់ស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. ទាំងនោះ ភាគច្រើន ជាមន្ត្រីបម្រើ ការងារនៅក្នុងជួរកងកម្លាំងប្រដាក់អាវុធ ហើយមួយចំនួនទៀត ត្រូវបានប្រើប្រាស់ដោយមន្ត្រីរាជការ ជនស៊ីវិល។ ក្នុងនោះក៏មាន យានយន្តមួយចំនួនទៀត ដែលពាក់ស្លាកលេខរដ្ឋ, ន.ប. និង ខ.ម. ត្រូវបានប្រើប្រាស់ដោយជនបរទេស៕
ការកាន់កាប់អចលនវត្ថុដោយគ្មានប័ណ្ណកម្មសិទ្ធិ
បញ្ហាដីធ្លី នៅតែជារឿងចម្រូងចម្រាស់មួយ នៅប្រទេសកម្ពុជា។ របបកម្មសិទ្ធិចាស់ មុនឆ្នាំ១៩៧៩ ត្រូវបានលុបចោល។ អ្នកដែលកាន់កាប់ដីធ្លី ក្រោយឆ្នាំ១៩៧៩ នៅតែមានច្រើន ដែលកាន់កាប់ដោយគ្មានប័ណ្ណសម្គាល់កម្មសិទ្ធិ។ វិវាទបានកើតឡើងជាញឹកញាប់ ជុំវិញបញ្ហាដីធ្លីនេះ។ ហេតុដូច្នេះហើយបានជា នៅក្នុងនាទីយល់ដឹងអំពីច្បាប់នេះ វិទ្យុយើងនឹងលើកយកបញ្ហាដីធ្លី មកនិយាយមុនគេ ដោយចាប់ផ្តើមដំបូង នៅថ្ងៃព្រហស្បតិ៍នេះ អំពីការកាន់កាប់ដី ដោយមិនមានប័ណ្ណ ដោយមានការឆ្លើយបំភ្លឺពីបណ្ឌិត ហ៊ែល ចំរើន។ អានបន្តពីប្រភព(http://www.rfi.fr/actukm/articles/122/article_4421.asp)
ស្លាបមេអំបៅមានសណ្ឋានដូចក្បាលពស់និងដៃមនុស្ស ភ្ញាក់ផ្អើលនៅល្វាឯម
រាជធានីភ្នំពេញ ៖ កោះសន្ដិភាពបានទទួលអ៊ីម៉ែលពី ប្រិយមិត្ដអ្នកអានមួយរូប គឺលោកឈាង ភិរម្យ ដោយភ្ជាប់មកនូវរូបមេអំបៅទំលើ ធ្នឹមផ្ទះដោយលោកហៅថា ជាមេអំបៅ អច្ឆរិយមានទំហំ១៣x១៧សង្ទីម៉ែត្រ។ ទោះ បីជាបែបណាក្ដីលោកបានបង្ហាញយ៉ាងច្បាស់ ពីចំណុចកត់សំគាល់ដោយមានគូសជាសញា ព្រួញ និងដាក់លេខចំណាំ ហើយបង្ហាញថា លើស្លាបមេអំបៅសងខាង លេខ១ គឺមាន សណ្ឋានជាក្បាលពស់ លេខ២ គឺជាម្រាមដៃ ទាំង៥ត្រកងក្បាលពស់លេខ៣ ជាកំភួនដៃ និងលេខ៤ ជាដើមដៃ។ អានបន្តពីប្រភព(http://beta.kohsantepheapdaily.com.kh/article/20100126-212111.html)
ខឹងប្រពន្ធមិនព្រមទៅបេះត្រកួនស្ល វ៉ៃឱ្យរបួសធ្ងន់ត្រូវប៉ូលិសចាប់ខ្លួន
ប៉ូលិសស្រុកសំរោងទង បានឃាត់ខ្លួនបុរសម្នាក់ រួចបញ្ជូន មកកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ដើម្បី បំពេញបែបបទទៅកាន់សាលាដំបូង ខេត្តកំពង់ស្ពឺ ។
បុរសដែលប៉ូលិសមូលដ្ឋាន ឃាត់ខ្លួននេះមានការពាក់ព័ន្ធក្នុងករណី យកដំបងឈើទៅវាយបុកប្រពន្ធរបស់ ខ្លួនបណ្តាលឱ្យរងរបួសជាទម្ងន់ បន្ទាប់ពីមានរឿងទំនាស់គ្នាបន្តិចបន្តួច ។ ករណីទំនាស់នេះបានកើតឡើងនៅ វេលាម៉ោង ១៣និង ១០នាទី រសៀលថ្ងៃ ទី៤ ខែវិច្ឆិកា នៅក្នុងភូមិសំប៉ាន ឃុំតាំងក្រូច ស្រុកសំរោង ។
ប្រភពៈ http://www.cen.com.kh/localnews/
គ្រោះថ្នាក់ចរាចរណ៍នៅតែជាគ្រោះគំរាមគំហែងសម្រាប់ពលរដ្ឋកម្ពុជា
ជារៀងរាល់ថ្ងៃព័ត៌មានស្តីអំពីគ្រោះថ្នាក់ចរាចរណ៌នៅតែមានវត្តមាននៅលើអត្ថបទនៃសារព័ត៌មាន
ក្នុងស្រុក ដែលក្នុងនោះ ជីវិតមនុស្ស និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ព្រមទាំងទ្រព្យសម្បត្តិសាធារណៈមួយ
ចំនួនទៀតត្រូវបាត់បង់តែមួយប៉ព្រិចភ្នែក។នេះជាសញ្ញាមិនថមថយទាលើតែសោះ នៃអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជាយើង បើទោះជាមានការក្រើនរំលឹកពីសំណាក់រាជរដ្ឋាភិបាល និងអង្គការដែលធើ្វការពាក់ព័ន្ធសុវត្ថិភាពចរាចរណ៌មួយចំនួនក៏ដោយ។ តើលោកអ្នកមូលហេតុអី្វខ្លះដែលនាំឲមានគ្រោះថ្នាក់ចរាចរណ៌ដែរទេ? មូលហេតុទាំងនោះមានបីកត្តា
សំខាន់ៗគឺៈ កក្តាមនុស្ស កក្តាយានយន្ត និងកក្តាផ្លូវ។ ប៉ុន្តែក្នុងនោះកក្តាមនុស្សជាកក្តាសំខាន់ជាងគេ ព្រោះមនុស្សជាអ្នកបញ្ជាយានយន្តដោយផ្ទាល់។ បើដូច្នេះវាមិនមែនជារឿងដែលមិនអាចទប់ស្កាត់បាននោះទេ។ ដូច្នេះគួរយើងទាំងអស់គ្នាចូលរួមទប់ស្កាត់បញ្ហានេះ ដោយកុំបើកបរក្នុងពេលស្រវឹង ត្រូវគោរពច្បាប់ចរាចរណ៌(េគារពភ្លើង និងស្លាកចរាចរណ៌ កុំបើកបរក្នុងល្បឿនលឿនហួសហេតុពេកដែលនាំបាត់ម្ចាស់ការពេលជួបឧបសគ្គ…) ត្រូវមានអធ្យាស្រ័យល្្អក្នុងពេលបើកបរ…។ សូមចងចាំថាសកម្មភាពទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៌ មិនមែនជាកាតព្វកិច្ចអង្គភាពណាមួយ ឬនរណាម្នាក់ទេ។ ប៉ុន្តែជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា…។

យោបល់ញាតិមិត្ត