Posts filed under ‘េសដ្្ឋកិច្ច’
កម្ពុជាទាត់ចោលការទាមទារគ្រប់គ្រងធនធានរ៉ែ២ភាគ៣របស់សៀមនៅតំបន់ត្រួតស៊ីគ្នា
ប្រភពៈវិបសាយ ែខ្មរស្ថាបនា(www.ksn-news.com)
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកានេះ បានទាត់ចោលចំពោះការទាមទារគ្រប់គ្រងធនធានរ៉ែនៅក្នុងតំបន់សមុទ្រ២ភាគ៣ ជាមួយនឹងកម្ពុជាពីព្រោះការទាមទាររបស់ ប្រទេសសៀមពុំបានឈរលើមូលដ្ឋានច្បាស់លាស់នោះទេ ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា ការលើកឡើងរបស់ថៃមិនមានសុពលភាព ព្រោះរ៉ែនៅតំបន់ត្រួតស៊ីគ្នា ទោះបីជាថៃចង់ទាមទារច្រើនជាងកម្ពុជាយ៉ាងណាក៏ដោយមិនអាចដំណើរការទៅបានទេ គឺប្រទេសទាំងពីរត្រូវគ្រប់គ្រង៥០ភាគរយម្នាក់ ។
លោក កុយ គួង បានបញ្ជាក់ថា “ការទាមទារនេះអ្នកទាំងអស់គ្នា នឹងយល់ហើយតើអាចទៅរួចទេការដែលត្រួតស៊ីគ្នាមានន័យថា ប្រទេសមានភាពជាកម្មសិទ្ធិ៥០ភាគរយ ដូច្នេះការទាមទារដល់២ភាគ៣នេះ វាជារឿងរំលោភដល់កម្មសិទ្ធិអ្នកដទៃ ហើយដូច្នេះភាគីផ្សេងទៀតក៏គេមិនអាចទទួលយកបានដែរ” ។
លោក កុយ គួង បានលើកឡើងថា មិនមែនតែប្រទេសកម្ពុជាណាដែលជំទាស់ក្នុងការលើកឡើងរបស់ភាគីថៃ ប្រទេសដទៃក៏មិនយល់ស្របតាមការលើកឡើងរបស់ភាគថៃផងដែរ ។
ការច្រានចោលចំពោះការទាមទារបស់សៀមទាមទារគ្រប់គ្រងធនធានរ៉ែ២ភាគ៣ នៅតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា-សៀម របស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា គឺបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់សៀម The Nation បានចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកានេះ បានស្រង់សម្តីរបស់អគ្គនាយកដ្ឋានធនធានរ៉ែរបស់រដ្ឋាភិបាលសៀមមកចុះផ្សាយថា ធនធានរ៉ែស្ថិតនៅក្រោមបាតសមុទ្រត្រួតស៊ីគ្នាភាគីសៀមត្រូវតែមានចំណែក៣ភាគ៣ ៕
វិស័យឯកជនកម្ពុជាត្រៀមខ្លួនចូលក្នុងទីផ្សារភាគហ៊ុនកម្ពុជាត្រៀមលក្ខណសម្បត្តិដើម្បីចូលរួមក្នុងទីផ្សារមូលបត្រ
រាជធានីភ្នំពេញ៖ «ទីផ្សារមូលបត្រកម្ពុជា គឺជាដំណើររបត់ថ្មីមួយទៀតនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដូច្នេះចាំបាច់ណាស់ដែលផ្នែកឯកជន និងសាធារណជនទូទៅ ត្រូវមានការយល់ដឹងច្បាស់លាស់។ ក្នុងខណៈពេលដែលទីផ្សារមូលបត្រ (ទីផ្សារភាគហ៊ុន) កម្ពុជាកំពុងបោះជំហានទៅមុខ ផ្នែកឯកជន និងសាធារណជនទូទៅក៏ត្រូវបោះជំហានទៅមុខផងដែរ ដោយត្រៀមខ្លួនជាស្រេចក្នុងការចូលរួមចំណែកទៅក្នុងការអភិវឌ្ឍន៍ ទីផ្សារមូលបត្រ និងការត្រៀមលក្ខណសម្បត្តិរបស់ខ្លួនដើម្បីចូលរួមក្នុងទីផ្សារ មូលបត្រ»។ នេះគឺជាប្រសាសន៍របស់លោកឧកញ៉ាស៊ន សុខណា ប្រធានវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជានៅក្នុងសិក្ខាសាលាមួយស្ដីពី «ទីផ្សារមូលបត្រ និងវិស័យឯកជននៅកម្ពុជា» កាលពីថ្ងៃទី២១ មករា ឆ្នាំ២០១០ នៅសណ្ឋាគារភ្នំពេញ។អានបន្តពីប្រភពៈ(http://women.open.org.kh/)
GDPរបស់កម្ពុជាធ្លាក់ចុះ-២%ក្នុងឆ្នាំ២០០៩
របាយការណ៍បច្ចុប្បន្នភាពអាស៊ីបូព៌ានិងអាស៊ីប៉ាស៊ីហ្វិករបស់ធនាគារ ពិភពលោក(WB)ចេញផ្សាយឲ្យដឹងជាសារធារណៈនាព្រឹកថ្ងៃ៤ វិច្ឆិកា ឲ្យដឹងថា ចំណូលផលិតផលក្នុងស្រុកសរុប(GDP)ពិតរបស់កម្ពុជាគឺមានការធ្លាក់ ចុះ-២% នៅក្នុងឆ្នាំ២០០៩ ពោលគឺបានធ្លាក់ចុះពីកំណើនប្រមាណជិត៧%នៅឆ្នាំ២០០៨មកនោះ។
ប្រភពៈ http://www.rfa.org/khmer/indepth/cam-gdp-dropped-2percent-11042009054425.html

យោបល់ញាតិមិត្ត